ព័ត៌មានសិល្បៈ និងកម្សាន្ត

កាតុ ឡើងផ្ទះតម្លៃ៣០ម៉ឺន ដុល្លារ

កាលពីថ្ងៃទី១២ មីនា ឆ្នាំ២០២០ តារាកំប្លែង និងជាតារាចម្រៀងប្រចាំផលិតកម្មថោន អ្នកនាង សុខ ច័ន្ទធីតា ហៅកាតុ និង ស្វាមី បានរៀបចំពិធីឡើងគេហដ្ឋានថ្មីយ៉ាងអធឹកអធម នៅក្នុងបុរីជីបម៉ុងសែនសុខ ដែលមានតម្លៃរហូត ដល់ប្រមាណ៤០ម៉ឺនដុល្លារ។ តារាសិល្បៈ និង ភ្ញៀវកិត្តិយសជាច្រើន បានបង្ហាញវត្តមាន ដោយពិធីទាំងមូលស្ទើរ តែគ្មានឲ្យភ្ញៀវនោះផង។

អ្នកនាង កាតុ និយាយថា នេះជាផ្ទះដែលអ្នកនាងបានទិញ កាលពីជំនាន់បុកគ្រឹះប្រមាណជា៤ឆ្នាំមុន ដោយតម្លៃរួចរាល់គឺជិត៣០ម៉ឺនដុល្លារ។ យ៉ាងណាមិញទម្រាំ បានផ្ទះមួយកន្លែងនេះ អ្នកនាង និង ស្វាមី ក៏តស៊ូលំបាកលំបិនមិនតិចឆ្នាំផងដែរ ដោយត្រូវលក់អនឡាញផង ច្រៀងការផង ច្រៀងកាត់សក់ផង និង កំប្លែងផង ខណៈដែលស្វាមី ក៏ជាអ្នកលេងភ្លេងផង ផលិតសាច់ភ្លេងលក់ផង និង ជាអ្នកដឹកនាំកម្មវិធីមួយផង។ នៅក្នុងពិធីនោះ ក៏មានរៀបចំពិធីខួបកំណើតគម្រប់វ័យ៦ឆ្នាំ ដល់កូនស្រី ដែលជាដំណក់ឈាមរបស់អ្នកនាង និង ស្វាមីផងដែរ។ យ៉ាងណាមិញ អ្នកនាងបានប្រកាសសុំទោស ចំពោះភ្ញៀវកិត្តយស ដែលអញ្ជើញមកចូលរួម នៅក្នុងពិធីរបស់អ្នកនាងហើយ តែមិនមានតុចូលគ្រប់គ្រាន់ ដោយសារតែអ្នកនាងត្រៀមតិមានកម្រិត ព្រះបារម្ភខ្លាចបណ្ដាភ្ញៀវភ័យរឿងកូរ៉ូណា ហើយអវត្តផងដែរ។

អ្នកនាងកាតុ បន្តថា មិនមានផ្ទះរស់នៅ អ្នកនាង និង ស្វាមី ជួលតែផ្ទះគេរស់នៅប៉ុណ្ណោះ ដោយលើកពីមួយកន្លែង ទៅមួយកន្លែង ក្នុងតម្លៃ១៦០-១៨០ ទើបអ្នកនាងសប្បាយចិត្ត នៅពេលមានទ្រនំមួយនេះរឹងមាំ៕

មតិយោបល់