ដោយសារតែបេក្ខនារីហង្ស ម៉ានីតា អាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ ក្នុងការប្រកួតកញ្ញាឯកទេសចរណ៍អន្តរជាតិ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ទើបមានការងឿងឆ្ងល់យ៉ាងខ្លាំងថា នាងជាបេក្ខនារីនៅប្រទេសកម្ពុជា ឬ ជាអណិកជនមកពីក្រៅប្រទេស។ ជាមួយនឹងចម្ងល់នេះ Post News បានធ្វើកិច្ចសម្ភាសន៍ដោយផ្ទាល់ ក្រោយពេលនាងជាប់ជ័យលាភីលេខ៣ ក្នុងចំណោមបេក្ខនារីមកពី៤១ប្រទេស។
ហង្ស ម៉ានីតា បានអះអាងថា នាងជាបេក្ខនារីរបស់កម្ពុជា ដែលមានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ។ នាងថាខ្លួនជាសិស្សថ្នាក់ទី១២ ដែលទើបបញ្ចប់ការសិក្សា និងបានឈានចូលសិក្សានៅកម្រិតមហាវិទ្យាល័យប៉ុណ្ណោះ ប៉ុន្ដែមកពីនាងទទួលបានការសិក្សាភាសាអង់គ្លេសបានជ្រៅជ្រះ ទើបនាងអាចប្រើភាសាអង់គ្លេស បានដូចជាភាសាកំណើត។ នាងថាខ្លួនបានចូលប្រលងកញ្ញាឯកនៅកម្ពុជា កាលពីប៉ុន្មានខែមុន ទើបបានទទួលឱកាសតំណាងឲ្យកម្ពុជា ចូលប្រកួតក្នុងព្រឹត្តិការណ៍បវរកញ្ញាឯកទេសចរណ៍អន្តរជាតិ កាលពីយប់ថ្ងៃទី ១៨ វិច្ឆិកា ។
ខាងក្រោមនេះជាបទសម្ភាសន៍ ក្រោយពេលបេក្ខនារីរូបបានឈ្នះម្កុដជាកញ្ញាឯកលេខ៣ នៅក្នងព្រឹត្តិការណ៍ កញ្ញាឯកទេសចរណ៍អន្តរជាតិប្រចាំឆ្នាំ២០១៦៖
https://www.youtube.com/watch?v=gF3vbNakDtI
មតិយោបល់