ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា​ម៉ូ​ដែល​ហុងកុង ២ ដួង​ចូលខ្លួន​ស្រាយ​បំភ្លឺ​ករណី​បុរស ៣ នាក់​រំលោភ​

​ស្រី​ស្រស់​សោភា ស្ថិតនៅ​ក្នុង​ក្រុម AD2 កាល​ពី​ម្សិលមិញ​នេះ បាន​លេចមុខ​នៅ​ក្នុង​ស្ថានីយ​ប៉ូលិស ដើម្បី​ស្រាយ​បំភ្លឺ​លើ​បុរស ៣ នាក់​ដែល​ត្រូវបាន​គេ​ចោទប្រកាន់ ដោយ​ក្នុ្ងង​នោះ​មាន​អតីត​អ្នក​ចាត់ការ​ទូទៅ​ស្ថិតនៅ​ក្នុង​ក្រុម​នាង ដោយ​បង្អក់​គ្រឿង​ស្រវឹង​ហើយ ក៏​រំលោភ​លើ​នាង​ពួកនាង ។​

​ជន​គ្រោះ​ដែល​ត្រូវបាន​គេ​ចាប់រំលោភ រួមមាន នាង Amy និង Aily ដែល​ជា​តារា​ម៉ូ​ដែល​ស្ថិត​នៅក្នុង​ក្រុម AD2 ។​
​នៅក្នុង​បទ​សម្ភាស កាលពី​ខែ មុននេះ តារា​ម៉ូ​ដែល​ទាំង​ពីរ​នេះ បាន​និយាយថា ពួក​នាង​ត្រូវបាន​គេ​អញ្ចើញ​ឲ្យ​ញុំ​អាហារ​ពេល​ល្ងាច ជាមួយនឹង​បុរស ៣ នាក់ បន្ទាប់មក​ក៏​ថតរូប​ជុំគ្នា ។ ក្នុង​កម្មវិធី​ញ៉ាំ​អាហារ​ពេល​ល្ងាច​នេះ​ដែរ នាង Amy ត្រូវបាន​ស្រវឹង​ដោយ​ជាតិ​ស្រា​លែង​ដឹង​ស្មារតី ចំណែក Aily នៅ​មាន​ស្មារតី​តិចតួច តែ​មិន​អាច​ឈរ​បាន ហាក់ដូចជា​ត្រូវ​ថ្នាំ​។ ក្រោយ​ពី​ដឹង​ខ្លួន​នាង​ក៏​ស្ថិត​នៅ​បន្ទប់​សណ្ឋាគារ ហើយ​ក្នុងនោះ​ក៏​មាន​បុរស ៣ នាក់ នៅក្នុង​នោះ​ផង​ដែរ​។ ក្នុងចំណោម បុរស ៣ នាក់ ក៏​មាន​អតីត​អ្នកគ្រប់គ្រង​ទូទៅ​របស់​ក្រុម​នាង ។ ហើយ​បុរស​ម្នាក់​បាន​ដោះ​សម្លៀកបំពាក់ Amy ហើយ​ក៏​ចាប់រំលោភ​នាង ហើយ Aily ក៏​ភិតភ័យ​ផងដែរ ព្រោះថា នាង​ក៏​បាន​ក្លាយជា​ជនរងគ្រោះ​ក្នុង​អំពើ​រំលោភ​នេះដែរ​។ លោក Chan បានឲ្យដឹងថា ក្នុងករណី​នេះ​ដែរ ពួកគេ​បាន​រំលោភ និង ថតរូប ហើយ​លោក​ក៏​សូម​ស្នើរ​សុំ​ឲ្យ​ប៉ូលិស​ចាត់ចែង​ធ្វើយ៉ាងណា ដើម្បី​កុំឲ្យ​បែកធ្លាយ​រូបអាក្រាត​លើ​បណ្តាញ​អន​ឡា​ញ​។​​ជនរងគ្រោះ​ដែល​ជា​តារា​ម៉ូ​ដែល ២ ដួង​នេះ ថ្មីៗ​នេះ បាន​ស្លៀក​ឈុត​ប៊ី​គីនី បង្ហាញ​ការផ្សព្វផ្សាយ​រឿង​ផងដែរ​៕​
https://i1272.photobucket.com/albums/y389/domneng/Decore/AD22_zpse21a85cb.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/AD23_zps7f96ac82.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/AD24_zps0b57b5b1.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/AD21_zps8c4c86cb.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/AD25_zps3fde7e35.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/AD27_zpsdb51003a.jpg
https://i1272.photobucket.com/albums/y389/domneng/Decore/AD28_zps23f80228.jpg

មតិយោបល់