ព័ត៌មានជាតិ

ឆេះខ្សែភ្លើង ដាច់នៅទួលស្វាយព្រៃ១ មានវិញហើយ!

ភ្នំពេញៈ អគ្គិសនីកម្ពុជា បានជូនដំណឹងថា នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ វេលាម៉ោង២៖៣០នាទីទៀបភ្លឺ មានករណីដាច់ចរន្តអគ្គិសនីនៅ បន្ទប់ភ្លើងលេខ 196-F7 ដែលមានទីតាំង ស្ថិតនៅផ្លូវលេខ១៦៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ករណីដាច់ភ្លើងនេះ អគ្គិសនីកម្ពុជា បញ្ជាក់មូលហេតុថា ដោយសារមានករណីឆ្លងចរន្តអគ្គិសនីលើបង្គោលភ្លើង ដែលបណ្តាលឲ្យឆេះខ្សែបណ្តាញតង់ស្យុងទា ប(LV) ។

បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការពិនិត្យកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តជូនអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញហើយ នាម៉ោង១០៖៣០នាទីព្រឹក ថ្ងៃទី២៣ ខែវិច្ឆិកានេះ៕

15094848_833424793466728_6179874571873106835_n15095618_833424796800061_294428495161137773_n

មតិយោបល់