ព័ត៌មានសុខភាព

មុខធ្លាប់មិនស្អាត នឹងអស់បញ្ហាដោយសារម្រះព្រៅ

បរទេសៈ មនុស្សស្ទើរតែគ្រប់រូបតែងតែធ្លាប់ជួបប្រទះបញ្ហាស្បែកស្បែកស្ងួត បែកស្រកា មុន មុនក្បាលខ្មៅ និងមុខឡើងជាតិខ្លាញ់ជាដើម។ ប្រសិនបើសុភាពនារី ឬសុភាពបុរសទាំងឡាយជួបបញ្ហានេះមែន គួរតែព្យាបាលតាមបែបធម្មជាតិទើបមិនប៉ះពាល់ ហើយចំណោយតិច។

តើអ្នកដឹងទេ? ម្រះព្រៅដែលយើងធ្លាប់តែប្រើសម្រាប់ផ្សំនៅក្នុងម្ហូបអាហារឲ្យមានក្លិនឈ្ងុយ និងកាន់តែរសជាតិឆ្ងាញ់ គឺជាឱសថដែលអាចព្យាបាលបញ្ហាស្បែកមុខយ៉ាងពូកែបំផុត។ បើទោះបីជាអ្នកមានបញ្ហា ស្នាមជាំដោយសារមុន រង្វង់ភ្នែកខ្មៅ ស្បែកស្រអាប់ និងថង់ក្រោមភ្នែកក៏ដោយ។ ជាពិសេសប្រសិនបើអ្នកមានបញ្ហាស្បែកអាឡែកស៊ី ក៏អាចព្យាបាលបានដែរ។

ការអនុវត្ត៖
– បុក ឬកិនម្រះព្រៅប្រហែលជា ១០សន្លឹក រួចចាក់ទឹកក្តៅកន្លះពែងចូល។
– បន្ទាប់មកបន្ថែមទឹកប្រទាយកន្ទុយក្រពើ ១ស្លាបព្រា។
– ក្រោយពីលាយបញ្ចូលគ្នាសព្វហើយ ត្រូវម៉ាស្សានៅលើផ្ទៃមុខចំនួន ១០នាទី។
– ទុករយៈពេល ១៥នាទីទើបលាងជម្រះចេញ។

សូមព្យាបាលអនុវត្តរៀងរាល់ ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ ដើម្បីឲ្យឆាប់ទទួលបានលទ្ធផល៕

tulsi-for-face

មតិយោបល់