ព័ត៌មានជាតិ

រថយន្តក្រុមហ៊ុនណឹម ម៉េង អើយស្ពានបាក់ទៀតហើយ!..

កណ្ដាល: ស្ពានដែកបេឡេ មួយ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ២៣-២៤ ស្ថិតនៅចំណុចស្ពានជើងកើប ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានស្រុតមួយចំហៀង កាលពីវេលាម៉ោង១និង១៥ នាទីរសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលត្រូវបានប្រជពលរដ្ឋអះអាងថា បង្ករឡើងដោយរថយន្តធន់ធំ យីឌុប ដឹកថ្ម លើសចំណុះ របស់ក្រុមហ៊ុន ណឹម ម៉េង។

មន្ត្រីនគរបាលស្រុកកណ្តាលស្ទឹងបានឲ្យដឹងថារថយន្តបង្កហេតុ ដែលបានបើកបណ្តាលឲ្យស្រុតស្ពានខាងលើនេះ គឺម៉ាកហ៊ីយយ៉ាន់ដាយ ដឹកថ្ម ពណ៌លឿងលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-6767 មានបិតអក្សរ N.M34 នៅលើក្បាលរថយន្ត ដែលអក្សរសម្គាល់នេះ គេស្គាល់ថាជារថយន្តរបស់ក្រុមហ៊ុន ណឹម ម៉េង (ថៅថ្ម ខ្សាច់ ដី ដែក)។

សមត្ថកិច្ចបញ្ជាក់ថាអ្នកបើកបរឈ្មោះ ជួរ ហុងលីម ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិជ្រៃ ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

មន្ត្រីដដែលបានឲ្យដឹងបន្ថែមថា រថយន្តខាងលើ ដឹកថ្មពេញលើសចំណុះបើកឆ្លងកាត់ស្ពាន ដែកបេឡេ ស្រាប់តែបើកដល់ពាក់កណ្ដាលស្ពាន ក៏បណ្តាលឲ្យស្រុតស្ពាន ខូចខាតប្រហែល៧០ភាគរយ។ បន្ទាប់ពីស្ពានខាងលើរងការខូចខាតហើយនោះ អ្នកធ្វើដំណើរគឺត្រូវធ្វើចរាចរណ៍ទៅមកតាមផ្លូវវៀងមួយទៀតដែលនៅជាប់ស្ពាននោះ។ពេលកើតហេតុ អ្នកបើកបរនិង រថយន្តបង្កត្រូវបានឃាត់ខ្លួនយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកកណ្តាលស្ទឹង ដើម្បីប្រគល់ឲ្យអាជ្ញាធរជំនាញ។

លោកម៉ឹង យូរឡេង ប្រធានមន្ទីសាធារណ:ការនិងដឹកជញ្ជូនខេត្តកណ្ដាល បានប្រាប់ ភ្នាក់ងារ Post News កាលពីព្រឹកថ្ងៃទី២៤ វិច្ឆិកាថា ខាងតំណាង ក្រុមហ៊ុន របស់រថយន្តដឹកថ្ម ដែលបង្កឲ្យស្រុតស្ពាននេះ បានចូលខ្លួនមកដោះស្រាយ ជាមួយ អាជ្ញាធរនិងជំនាញហើយ។ លោកបន្តថា ក្រុមហ៊ុនរបស់រថយន្តដែលបង្កឲ្យស្រុតស្ពាននេះ គឺត្រូវតែទទួលខុសត្រូវ ធ្វើស្ពាននេះឡើងវិញឲ្យបានល្អដូចដើមវិញ។

ទាក់ទងនឹងបញ្ហានេះដែរ គេមានការកត់សម្គាល់ឃើញថាតាមបណ្តោយផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ ផ្លូវលំ ជាពិសេសផ្លូវអភិវឌ្ឍរបស់សម្តេចតេជោ ហ៊ុន សែន និងស្ពានជាច្រើនកន្លែងនៅស្រុកកណ្តាលស្ទឹង អង្គស្នួល ស្រុកស្អាង ស្រុកកោះធំ ក្នុងខេត្តកណ្តាល បាននិងកំពុងរងការខូចខាតបាក់ស្រុតភាគច្រើន ត្រូវបានគេដឹងថាបង្កដោយរថយន្តរបស់ក្រុមហ៊ុន លោកឧត្តមសេនីយ៍ ណឹម ម៉េង។

ប្រភពដដែលបានបន្តថា រថយន្តធន់ធំប្រភេទយីឌុប ដឹកដី ដឹកថ្ម ដឹកខ្សាច់ លើសទម្ងន់របស់ក្រុមហ៊ុន ណឹម ម៉េង ដែលមានសរសេរអក្សរកាត់ N.M នៅក្បាលរថយន្តមានរាប់រយគ្រឿង ដែលបច្ចុប្បន្នកំពុងធ្វើចរាចរណ៍លើបណ្តោយផ្លូវជាតិ ផ្លូវលំ ផ្លូវអភិវឌ្ឍ បានដោយរលូន មិនមានអាជ្ញាធរ សមត្ថកិច្ចជំនាញណាចាប់ឃាត់ទេ មិនដឹងជាត្រូវរ៉ូវគ្នាបែបណានោះឡើយ។លើកលែងតែមានមហន្តរាយជាក់ស្ដែង ដូចជាបុកកិនមនុស្សស្លាប់ និងបាក់ស្ពានហើយសមត្តកិច្ចតាមចាប់ជាប់ ទើបត្រូវបានឃាត់ចាប់ទុកដូចជាករណីដឹកលើសទម្ងន់ ស្រុតស្ពាននេះ ជាដើម ទើបត្រូវបានចាប់ឲ្យធ្វើសង បើចាប់មិនបានវិញ ក្រុមហ៊ុននេះ រួចខ្លួនយ៉ាងរំភើយ អត់បញ្ហា៕

បាក់ស្ពាន

បាក់ស្ពាន

បាក់ស្ពាន

បាក់ស្ពាន

បាក់ស្ពាន

បាក់ស្ពាន

បាក់ស្ពាន

បាក់ស្ពាន

បាក់ស្ពាន

បាក់ស្ពាន

បាក់ស្ពាន

បាក់ស្ពាន

មតិយោបល់