ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹង រករឿងគ្រួសារ បានជេរប្រមាថ និងវាយបងថ្លៃ ត្រូវនគរបាលឃាត់ខ្លួន

កណ្តាលៈ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥និង៣០នាទី មានករណីបុរសម្នាក់បានផឹកស្រាស្រវឹង រករឿងគ្រួសារ បានជេរប្រមាថ និងវាយបងថ្លៃ ត្រូវនគរបាលឃាត់ខ្លួន ចំណុចភូមិទេពមន្ត្រី ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ចំរើន ខេង ភេទស្រី អាយុ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ត្រូវជាបងថ្លៃ (មានរបួសស្នាមជាំលើខ្នងខាងឆ្វេង០១កន្លែង) ។
ជនសង្ស័យឈ្មោះ ឃុន គីមហេង ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅជាមួយគ្នា ត្រូវជាប្អូនថ្លៃ (ឃាត់ខ្លួន) ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុ ឈ្មោះ ឃុន គីមហេង បានផឹកស្រាស្រវឹងជេរប្រមាថរករឿងប្រពន្ធរបស់ខ្លួន និងបានជេរប្រមាថទៅលើឈ្មោះ ចំរើន ខេង ដែលត្រូវជាបងថ្លៃ ។ ពេលនោះបងថ្លៃក៏បានសួរនាំ ហើយមានទំនាស់ពាក្យសម្ដីគ្នា ស្រាប់តែប្អូនថ្លៃបានស្ទុះចូលរកវាយ ឃើញដូច្នេះបងថ្លៃបានរត់ចេញទៅប្រាប់ប្ដីរបស់ខ្លួន ។ រួចក៏ត្រឡប់មកវិញ ដល់ត្រឹមមុខផ្ទះឈ្មោះ រឿន ឌឿន ជនបង្កដែលត្រូវជាប្អូនថ្លៃបានទៅដល់ រួចបានវាយជនរងគ្រោះដែលត្រូវជាបងថ្លៃ ត្រូវចំខ្នងខាងឆ្វេង៣ដៃ ពេលនោះឈ្មោះ រឿន ឌឿន បានចូលទៅឃាត់ ។ បន្ទាប់មកជនរងគ្រោះដែលត្រូវជាបងថ្លៃ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រះប្រសប់ ត្រូវបានកម្លាំងប៉ុស្តិ៍ឃាត់ខ្លួនជនបង្កដែលត្រូវជាប្អូនថ្លៃ ដើម្បីបន្តចាត់ការតាមនីតិវិធី ៕

មតិយោបល់