ព័ត៌មានជាតិ

សុំរួមរស់ជាមួយគ្នាវិញមិនបាន យកអំបែងកញ្ចក់ចាក់ពោះខ្លួនឯងធ្លាយពោះវៀននិងចាក់ប្រពន្ធរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់សុំប្រពន្ធរួមរស់ជាមួយគ្នាវិញមិនបាន ក៏យកអំបែងកញ្ចក់ផ្ទះមកចាក់ពោះខ្លួនឯងបណ្តាលឲ្យធ្លាយពោះវៀន រួចចាក់ទៅលើប្រពន្ធបណ្តាលឲ្យរងរបួស បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីវេលាម៉ោង១១ និង២០នាទី យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ចំណុចផ្ទះជួលមួយកន្លែង ក្នុងភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមសម្តីពីស្ត្រីម្នាក់ឈ្មោះ សុទ្ធ ស៊ីណា អាយុ៣១ឆ្នាំ ត្រូវជាសាច់ញាតិខាងប្រពន្ធបានឲ្យដឹងថា ២នាក់ប្តីប្រពន្ធខាងលើនេះមានកូន២នាក់និងបានលែងលះគ្នាជាង៣ឆ្នាំមកហើយ ដោយសារតែខាងប្តីលួចទៅមានប្រពន្ធចុងមួយទៀតហើយបានចុះចោលប្រពន្ធដោយគ្មានដំណឹង។

ប្រភពដដែលបន្តថា លុះនៅមុនពេលកើតហេតុម៉ោងប្រហែល៩យប់ ជនបង្កជាប្តីបានមកផ្ទះកើតហេតុ ដោយបានសុំត្រូវជាមួយប្រពន្ធវិញហើយសន្យាថានិងកែខ្លួនឈប់ដើរលេង មានស្រីញីទៀតហើយ ប៉ុន្តែខាងប្រពន្ធមិនព្រម បន្ទាប់មកខាងប្តីក៏បានសុំកូនពៅមួយយកទៅចិញ្ចឹម ខាងប្រពន្ធនៅតែមិនព្រមឲ្យ ធ្វើឲ្យប្តីដែលជនបង្កខឹងក៏គំរាមសម្លាប់ចោលទាំងអស់។ ពេលនិយាយចប់ជនបង្កបានយកកាំបិតមកចាក់ប្រពន្ធរងរបួសធ្ងន់ ពេលដែលអ្នកជិតខាងលឺសូរសំឡេងកូនក្មេងយំក៏បាននាំគា្នសម្រុកចូលក្នុងផ្ទះ ដើម្បីយកស្ត្រីជាប្រពន្ធរងរបួសទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែកជនបង្កបានរត់ឡើងទៅលើជាន់ឡៅតឿ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនតែមិនស្លាប់ ហើយបានវាយបែកកញ្ចក់ទ្វារបង្អួចព្រមទាំងយកអំបែងដែលបែកនោះមកចាក់ពោះខ្លួនឯង បណ្តាលឲ្យធ្លាយពោះវៀនចេញមកខាងក្រៅ និងបានគប់អំបែងកញ្ចក់មកក្រោមសំដៅអ្នកជិតខាងដែលឈរមើលនៅក្បែរនោះទៀតផង ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ធ្វើការឃាត់ខ្លួនជនបង្ក តែដោយសារជនបង្ករបួសធ្ងន់សមត្ថកិច្ចក៏បានទាក់ទងរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃដើម្បីសង្គ្រោះនិងព្យាបាល និងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

ហិង្សា

មតិយោបល់