ព័ត៌មានជាតិ

បុរសម្នាក់ ជិះម៉ូតូបុកគោយន្តបាក់ប្រអប់​ជើងម្ខាង

រតនគិរី: បុរសម្នាក់បានរងរបួសដាច់ប្រអប់ជើងស្ដាំម្ខាង ក្រោយពីជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលចង្កូតទៅបុកគោយន្ត កាលពីវេលាម៉ោង១នឹង៥នាទីរសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខចម្ការកៅស៊ូ លោកជំទាវគាត ស្ថិតនៅភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ រចំ ទន់ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិចារាយ មានទីលំនៅភូមិជ្រុង ឃុំកក់ស្រុកបកែវ ខេត្តរតនគិរី ជិះម៉ូតូម៉ាក siruis ពណ៌ក្រហមលាយខ្មៅ អត់ស្លាកលេខ បានបុកជាមួយគោយន្ត ដែលបើកបរដោយឈ្មោះ លន់ សុខជាតិ ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ១ ឃុំឡាមិញ ស្រុកបកែវ ខេត្តរតនគិរី បណ្ដាលឲ្យជនរងគ្រោះរងរបួសធ្ងន់ (ដាច់ប្រអប់ជើងស្ដាំងម្ខាង)។

ក្រោយកើតហេតុ អ្នកបើកគោយន្តបានរត់គេចខ្លួនបាត់ ដោយបន្សល់គោយន្តទុកនៅនឹងកន្លែង។ បន្ទាប់មកជនរងគ្រោះ ត្រូវបានបងប្អូនដឹកបញ្ជូនទៅព្យាបាលនៅឯមន្ទីពេទ្យបង្អែកស្រុកបកែវ។

បច្ចុប្បន្នគោយន្ត និងម៉ូតូ ត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុក ដើម្បីដោះស្រាយតាមផ្លូវច្បាប់៕

photo_2016-11-29_11-13-19

photo_2016-11-29_11-13-17

photo_2016-11-29_11-13-18

មតិយោបល់