ព័ត៌មានជាតិ

ស៊យនោះស៊យ! រថយន្ត បើកទៅបុកម៉ូតូ២គ្រឿងមនុស្ស៤នាក់របួស បាត់លុយអស់២ម៉ឺនដុល្លារ

កណ្តាល: មានការភ្ញាក់ផ្អើលទាំងយប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តមួយគ្រឿង បើកបរដោយបុរសម្នាក់ក្នុងសភាពស្រវឹងជោគជាំ ជ្រុលចង្កូតទៅបុក២គ្រឿងបន្តបន្ទាប់ បណ្តាលឲ្យមនុស្ស៤នាក់ មានទាំងក្មេងនិងចាស់ រងរបួសធ្ងន់និងស្រាល ហើយត្រូវប្រជាពលរដ្ឋនិងអង្គរក្ស ដេញស្ទាក់ឃាត់រថយន្តនិងម្ចាស់បើកបរឲ្យឈប់រួចបញ្ជូនមកដល់អធិការដ្ឋានក្រុងតាខ្មៅ ទើបម្ចាស់រថយន្តបង្ករូបនោះបាននិយាយទាំងស្រវឹងថា ខ្លួនបាត់លុយអស់២ម៉ឺនដុល្លារ ដែលទើបតែយកពីកូនថ្មីៗទៅវិញ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២០ និង១០នាទី ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចស្ពានស្លាកក្រហម ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។

បើតាមនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឲ្យដឹងថា ជនបង្ករមានឈ្មោះ ផុន ផាត ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរភូមិបាលស្រុកស្អាង មានទីលំនៅភូមិលេខ១ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។ រីឯជនរងគ្រោះទី១មានឈ្មោះ នូវ ជឿន ភេទប្រុស អាយុ៤២ឆ្នាំ (ជាឪពុក)។ទី២ឈ្មោះ ជឿន ឧស្សាហ៍ ភេទប្រុស អាយុ៤ឆ្នាំ(ត្រូវជាកូន) អ្នកទាំងពីរមានទីលំនៅភូមិលេខ១ ឃុំត្រើយស្លារ ស្រុកស្អាង ខេត្តកណ្តាល រងរបួសស្រាល។ ទី៣ឈ្មោះ ចម្រើន គីម ភេទប្រុស អាយុ២១ឆ្នាំ (របួសធ្ងន់) និងទី៤ឈ្មោះ ផល សុភាព ភេទប្រុស អាយុ២០ឆ្នាំ( រងរបួសធ្ងន់បាក់ភ្លៅ ) អ្នកទាំងពីរមានទីលំនៅភូមិលេខ១ក ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុមាន រថយន្តមួយគ្រឿងម៉ាក NAVARA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Q-7773 បើកបរដោយបុរសម្នាក់ ក្នុងស្ថានភាពស្រវឹងនិងល្បឿនលឿន ពីទិសដៅពីត្បូងមកជើង លុះបានមកដល់ចំណុចកើតហេតុ ក៏រេចង្កូតជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាកសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1B-3153 ដែលកំពុងបើកបរដោយបុរសម្នាក់ជិះឌុបកូន ក្នុងទិសដៅស្របគ្នា ពីទិសដៅពីត្បូងមកជើង បុកចំពីក្រោយបណ្តាលឲ្យរងរបួសទាំង២នាក់។ ភ្លាមៗនោះ រថយន្តបង្កបានបន្ថែមល្បឿនបើករត់មកដល់ចំណុចជិតK12 ស្ថិតក្នុងភូមិព្រែកសំរោង៣ ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតម៉ាកគុប៥០ ពណ៌ទឹកប៊ិច គ្មានស្លាកលេខ ក្នុងទិសដៅបញ្ច្រាសទិសគ្នា កំពុងជិះឌុបគ្នា២នាក់ បណ្តាលឲ្យរងរបួសធ្ងន់ នៅនឹងកន្លែងកើតហេតុ ។

ប្រភពបានបន្តទៀតថា ក្រោយពីបង្កហេតុរួចរថយន្តក៏ព្យាយាមបើករត់ទៀត តែត្រូវបានប្រជាពលរដ្ឋ និងអង្គរក្សដែលប្រចាំការនៅក្នុងបន្ទាយ ដេញស្ទាក់ឃាត់រថយន្ត បាននិងហៅឲ្យម្ចាស់រថយន្តចុះពីលើរថយន្ត រួចធ្វើការឆែកឆេររថយន្ត លុះពេលនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានទៅដល់កន្លែងកើតហេតុ រួចនាំម្ចាស់រថយន្ត និងរថយន្តមកដល់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរទើបម្ចាស់រថយន្តបង្ករូបនោះ បានឆ្លើយទាំងស្រវឹងថា នៅក្នុងរថយន្តរបស់គាត់មានលុយ២ម៉ឺនដុល្លារ និងខ្សែកផ្លាកទីនមួយតម្លឹង រួចហើយនគរបាលចរាចរណ៍ក្រុងតាខ្មៅ បានឆែរឆេរឡានក៏ស្រាប់តែឃើញខ្សែកផ្លាកទីនមួយតម្លឹង ចំណែកឯលុយ២ម៉ឺនដុល្លារអត់ឃើញទេ មិនដឹងថាបាត់ ឬមិនដឹងអ្នកណាយកនោះទេ។ រីឯជនរងគ្រោះទាំង៤នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជម្នះ ។

បច្ចុប្បន្នវត្ថុតាង មានរថយន្ត និងម៉ូតូត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាន ចំណែកម្ចាស់រថយន្តនគរបាលជំនាញកំពុងធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់ ពីព្រោះម្ចាស់រថយន្តបើកបរក្នុងស្ថានភាពស្រវឹង មានជាតិអាល់កុល ០,៧៧mg/L៕

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់