សៀមរាប៖ស្នូរសំឡេង ទ្រហ៊ោយំ របស់អ្នកមីង ឡាប ដោយសា បងប្រុស គាត់ បានស្លាប់ ខណៈពេលបញ្ជូនទៅ សម្រាកព្យាបាល ជម្ងឺ បូស ជើងនៅ មន្ទីរពេទ្យបង្អែក ខេត្តសៀមរាប ត្រូវបានក្រុមគ្រូពេទ្យ ធ្វើការ វះកាត់កាលពីវេលាម៉ោង០៨ និង០០នាទី ព្រឹក ១៥ ខែធ្នូ ឆ្នាំ ២០១៦ រហូតដល់ម៉ោងដល់ វេលាម៉ោង ១០ និង១៥នាទី បានបាត់បង់ជីវិត ។
អ្នកមីង ឡាប បានប្រាប់ថា៖ បងប្រុសគាត់ឈ្មោះ ចេក នល់ អាយុ ៨៥ ឆ្នាំ រស់នៅក្នុងភូមិត្រពាំងទឹម ឃុំកណ្តែកស្រុកប្រាសាទបាគង សៀមរាប បានយកមក សម្រាក ព្យាបាលនៅបន្ទីរពេទ្យ បង្អែក ខេត្តសៀមរាប កាលពីថ្ងៃទី ១៣ ខែធ្នូ មកម្លេះ ព្រោះតែគាត់មាន ជម្ងឺ បូសបាតជើង មុនពេលយកមកសម្រាកព្យាបាល បងប្រុសគាត់ ជាជនរងគ្រោះខាងលើ ឈឺ តែជើងទេ ប៉ុន្តែគ្រូពេទ្យ បញ្ជាក់ថា គាត់មានជម្ងឺ ឡើងជាតិ ស្ករ ផងដែរ ។
ជុំវិញករណីខាងលើ នេះដែរ លោក ប៉ែន ផល្លុនប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានប្រាប់នាថ្ងៃទី១៦ ខែធ្នូឆ្នាំ២០១៦ នេះថា បើព័ត៌មានចុះផ្សាយអី ក៍ផ្សាយទៅ រួចនិយាយបានបន្តិច លោកក៏បានបិទទូរស័ព្ទទៅ៕
មតិយោបល់