ព័ត៌មានជាតិ

ម៉ូតូ និងរថយន្ត​ព្រលះគ្នា បណ្តាល​ឲ្យមនុស្សពីរនាក់ស្លាប់​

កំពង់ចាមៈ ករណី​គ្រោះថ្នាក់ចរាចរណ៍មួយដ៏រន្ធត់ ដែលបង្កឡើង​ដោយ​ម៉ូតូនិង រថយន្ត នៅថ្ងៃទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៦ វេលាម៉ោង ២​និង​២០នាទី បានធ្វើឲ្យបុរស​ពីរនាក់ស្លាប់ភ្លាមៗ នៅកន្លែង​កើតហេតុ​ នៅលើផ្លូវជាតិលេខ​៦១ ត្រង់ចំណុច ក្នុងភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។​

បើតាមសាក្សីនៅកន្លែងកើតហេតុបាន​ឲ្យដឹងថា ពីដំបូង​គេ​ឃើញ​ អ្នកបើកបរ​ ម៉ាកហុងដា C125 ពណ៌ ខ្មៅ ផ្លាកលេខ សៀមរាប 1H 9020 បើកបរដោយឈ្មោះឡុង មុំ ភេទប្រុស អាយុ ៣៤ឆ្នំា មានទីលំនៅ ភូមិទួលចាន់ ឃុំច្បាអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម បើកពី​ទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើបានបុកជាមួយរថយន្ត​ ម៉ាកកាមរី ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ2Y 4063 អ្នកបើកបរបានរត់គេចខ្លួនបាត់ មានទិសដៅពីកើតទៅលិច បញ្រ្ចាសទិសគ្នា។

សមត្ថកិច្ចបានឲ្យដឹងផងដែរថា អ្នកបើកបរម៉ូតូ​ឈ្មោះ ឡុង មុំ ភេទប្រុស អាយុ ៣៤ឆ្នំា បានស្លាប់ ហើយអ្នកជិះពីក្រោយ​​ ឈ្មោះ សុខ រី ភេទប្រុសអាយុ ៤៤​ឆ្នាំនៅភូមិឃុំជាមួយគ្នាស្លាប់ដូចគ្នាផងដែរ ដោយបច្ចុប្បន្នសាកសពត្រូវបា​នក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យតាមប្រពៃណី ៕​

មតិយោបល់