ព័ត៌មានជាតិ

រដ្ឋមន្ត្រីការបរទេសកម្ពុជា សន្យាកែលំអរ ទំនាក់ទំនងការងារ ជាមួយទូតទាំងអស់

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ក្រុមអ្នកកាសែតថា នៅក្នុងជំនួបលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានវាយតម្លៃខ្ពស់ និងបានថ្លែងអំណរគុណ ចំពោះស្ថានបេកសកម្មការទូតទាំងអស់ ដែលបានរួមចំណែកដ៏សំខាន់ នៅក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យជាមួយនិងកម្ពុជា។

ហើយបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែក របស់ណ្តាប្រទេសជាមិត្តតាមរយៈស្ថានបេសកម្មការទូត របស់ខ្លួនប្រចាំនៅកម្ពុជា ក្នុងការលើកស្ទូយកិច្ចសហប្រតិបត្តិការ លើផ្នែកទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ និងការកសាងលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងការរួមចំណែកនៅការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

លោកទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាល់កិច្ចសហប្រតិបត្តិការទាំងអស់បានរួមចំណែកដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ដោយលោកបាន ជម្រាបអង្គទូតទាំងអស់ពីការប្រកាន់ភ្ជាប់ របស់កម្ពុជានៅគោលនយោបាយការបរទេស ពិសេសឯករាជ្យភាព អព្យាក្រឹត្យអចិន្ត្រៃយ៍ និងមិនចូលបក្សសម្ព័ន្ធ និងយកចិត្តទុកដាក់នៅក្នុងការពង្រឹងសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ ជាមួយនឹងបណ្តាប្រទេសជិតខាង។

ហើយការប្រឈមថ្មីៗ នាពេលបច្ចុប្បន្ននេះ ពិសេសបញ្ហាភេរវកម្ម បញ្ហាលទ្ធិជ្រុលនិយម បញ្ហាឧក្រិដ្ឋកម្មឆ្លងដែនដូចជា ការជួញសដូរគ្រឿងញៀន ការជួញដូរមនុស្ស និងការប្រែប្រួលអាកាសធាតុ ដែលជាការប្រឈមនាពេលបច្ចុប្បន្ន និងតម្រូវឲ្យមានការគិតគូរផ្លាស់ប្តូររបៀបរបបធ្វើការងារ របៀបរបបទំនាក់ទំនងគ្នានៅលើពិភពលោក។

ហើយលោក នឹងខិតខំក្នុងការកែលំអរបន្ថែមទៀត នៅទំនាក់ទំនងការងារ និងការទាក់ទងគ្នារវាងក្រសួងការបរទេសកម្ពុជា ជាមួយស្ថានបេសកកម្មការទូតទាំងអស់ ក៏ដូចជារូបលោកផ្ទាល់ជាមួយនិងប្រធានបេកកម្មការទូតទាំងអស់៕

photo_2016-05-05_18-39-20 (2) photo_2016-05-05_18-39-20

មតិយោបល់