ព័ត៌មានជាតិ

ជិះម៉ូតូមិនប្រយត័្ន ជ្រុលចង្កូតទៅបុកស្រ្តីម្នាក់ដើរឆ្លងផ្លូវ របួសធ្ងន់ទាំងសងខាង!

ភ្នំពេញៈ ស្ត្រីម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីបានបុរសម្នាក់ជិះម៉ូតូបុកពេញទំហឹង ខណៈដែលកំពុងដើឆ្លងផ្លូវម្ខាងទៅផ្លូវម្ខាងទៀត បណ្តាលឲ្យរងរបួសធ្ងន់ទាំង២នាក់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងែទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមជ្ឈមណ្ឌលថែទាំរថយន្ត តារារស្មី តាមបណ្តោយផ្លូវ៦០៤ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកស្មាក់រ៉េវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AA-8950 ធ្វើដំណើរទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុកស្រ្តីម្នាក់ដើរចេញពីមជ្ឈមណ្ឌលថែទាំរថយន្ត តារារស្មីបម្រុងឆ្លងផ្លូវពីម្ខាងទៅផ្លូវម្ខាងទៀតពីជើងទៅត្បូង បណ្តាលដួលបោកនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានមិត្តភក្តិបញ្ជូនទៅសង្គ្រោះដោយខ្លួនឯង។ ចំណែកខាងម្ចាស់ម៉ូតូបោកក្បាលនឹងថ្នល់រងរបួសបែកក្បាលខាងក្រោយយ៉ាងធ្ងន់ធ្ងរត្រូវបានរថយន្តសង្គ្តោះបន្ទាន់ដឹកយកទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកនិងបានម៉ូតូទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងសាឡាងរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

មតិយោបល់