ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល អញ្ជើញសួរសុខទុក្ខភរិយាអធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត

ភ្នំពេញ: បន្ទាប់ពីការចុះត្រួតពិនិត្យការដ្ឋាន​​ជួសជុល និងការធ្វើឲ្យប្រសើរឡើងផ្លូវជាតិលេខ៧ រួចមក នារសៀល​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឆ្លៀតឱកាស​អញ្ជើញចូល​សួរសុខទុក្ខលោកយាយ ខាវ ថងញ៉ុត ភរិយារបស់លោកតា ស៊ីន ស៊ីសាមុត។

សូមជម្រាបជូនថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅ ក្រោមគំនិតផ្តួចផ្តើមរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្នុងនាមជារដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម និងជាប្រធានគណ:កម្មាធិការជាតិកម្មសិទ្ធិបញ្ញា បានដឹកនាំរៀបចំកម្មវិធីប្រគុំតន្ត្រីសប្បុរសធម៌ «ពេលវេលាដែលត្រូវតបស្នង – វិភាគទានចំពោះអធិរាជសំឡេងមាស លោក ស៊ីន ស៊ីសាមុត» និងបានរៃអង្គាសថវិកា ដើម្បីជួលដល់ក្រុមគ្រួសារលោកយាយ។

ថវិកាដែលទទួលបានពីសប្បុរសជន បានជួយឲ្យលោកយាយ ខាវ ថងញ៉ុត ​អាចជួសជុលគេហដ្ឋាន​របស់លោកយាយ​នៅក្នុងខេត្តស្ទឹងត្រែង និងជួយលើកស្ទួយកម្រិតជីវភាពលោកយាយ និងក្រុមគ្រួសារ បានមួយកម្រិតផងដែរ។ បើតាមការផ្សាយរបស់ផេកក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកនេះ៕

មតិយោបល់