តើមូលហេតុអ្វីដែលបណ្តោលឲ្យក្លៀកខ្មៅ? បញ្ហាក្លៀកខ្មៅ អាចបង្កឡើងដោយសារតែខ្វះអ័រម៉ូន កត្តាហ្សែន ការប្រើប្រាស់ផលិតផលកម្ចាត់ក្លិនក្លៀក ការកកិតដោយសារតែសម្លៀកបំពាក់រឹបតឹងជាដើម។
ប៉ុន្តែបើតាមគេហទំព័រ boldsky បានបង្ហាញថា បញ្ហាក្លៀកខ្មៅអាចដោះស្រាយបាន ដោយប្រើឱសថធម្មជាតិពីរមុខលាយបញ្ចូលគ្នា គឺដំឡូងបារាំង និងក្រូចឆ្មា។ នៅពេលដែលធាតុផ្សំទាំងពីរមុខនេះលាយបញ្ចូលគ្នា វានឹងក្លាយជាភ្នាក់ងារដែលអាចលាងជម្រះស្បែកឲ្យសស្អាត ព្រមទាំងកម្ចាត់ពពួកបាក់តេរីបង្កឲ្យមានបញ្ហាក្លិនក្លៀកទៀតផង។
ការអនុវត្ត៖
– ជ្រើសដំឡូងបារាំងមួយមើមធំល្មម ចិតសំបកចេញរួចលាងទឹកឲ្យស្អាត
– បន្ទាប់មកយកទៅកិន ហើយច្រោះយកតែទឹកបានហើយ
– បន្ថែមទឹកក្រូចឆ្មា៥ដំណក់ចូល រួចកូររលាយចូលគ្នា
– ចាប់ផ្តើមលាបក្រោយក្លៀកដែលមានបញ្ហាទុករយៈពេល ៥ ទៅ ១០នាទី ទើបជូតសម្អាតចេញជាមួយនឹងកន្សែមសើម
– សូមព្យាយាមអនុវត្តរាល់ថ្ងៃ ពេលដែលអ្នកទំនេរពីការងារ ឬពេលល្ងាច។
ចំណាំ៖ ក្នុងករណីដែលអ្នកត្រូវរបួស កើតមុនក្រោមក្លៀក ឬក៏មានបញ្ហាស្បែកអាឡែស៊ី គួរតែជៀសវាងប្រើរូបមន្តមួយនេះ៕
មតិយោបល់