ភ្នំពេញៈ រថយន្តទ្រុងមួយគ្រឿង បើកបរក្នុងល្បឿនលឿន ទាក់ខ្សែភ្លើង បណ្តាលឲ្យដាច់ជ្រុះរាយប៉ាយដល់ដី និងបាក់បង្គោលភ្លើងមួយដើម រួចបើករថយន្តគេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ ទី១០ ខែមករា ឆ្នាំ២០១៧ ស្ថិតតាមផ្លូវបេតុង ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តធំ មានទ្រុងដឹកទំនិញ មិនស្គាល់ម៉ាក និងមិនបានចាប់អារម្មណ៍មើលស្លាកលេខមួយគ្រឿង បើកបរដោយបុរសម្នាក់ ក្នុងទិសដៅពីលិចទៅកើត ដោយល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយត្ន័ លុះបានមកដល់ចំណុចកើតហេតុ ដោយរថយន្តខាងលើធំផង ក៏បានបើកទៅទាក់នឹងខ្សែភ្លើងបណ្តាលឲ្យដាច់ជ្រុះរាយប៉ាយដល់ដី និងបាក់បង្គោលភ្លើងអស់មួយដើមថែមទៀត សំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួស ។
ក្រោយពីបង្កហេតុរួច អ្នកបើកបរខាងលើបានបន្ថែមល្បឿនរថយន្តបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្តង៕
https://youtu.be/Ql6qJt0wZUA
មតិយោបល់