ព័ត៌មានជាតិ

មនុស្សជាច្រើននាក់របួសធ្ងន់និងស្រាលក្នុងករណីក្រឡាប់រថយន្តដឹកកម្មករក្នុងក្រុងបាវិត

ស្វាយរៀង: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីរថយន្តដឹកកម្មករមួយគ្រឿង បានបើកក្រឡាប់ទៅបុកជាមួយនឹងរានទេវតា បណ្តាលឲ្យកម្មករ កម្មការិនី ជាច្រើននាក់រងរបួសធ្ងន់និងស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧ព្រឹកថ្ងៃទី ១១ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចខាងមុខផ្សារថូម៉ាស ក្នុងសង្កាត់ព្រែកអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តដឹកកម្មករខាងលើនេះដែរ បានបើកដឹកកម្មករជាច្រើននាក់លើរថយន្តធ្វើដំណើរមកពីភូមិបារាយណ៍ស្វាយគុយ ឃុំស្មត្រុក ក្រុងបាវិត ខេត្តស្វាយរៀង ក្នុងបំណងដឹកកម្មករទៅធ្វើការនៅរោងចក្រក្នុងក្រុងបាវិត លុះបានមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តខាងលើនេះ បានបើកទៅបុករានទេវតា ខាងមុខផ្សារថូម៉ាស បណ្តាលឲ្យក្រឡាប់រថយន្តចាក់កម្មករចេញ រហូតបណ្តាលឲ្យមានកម្មករ កម្មការិនីប្រមាណជា៣៦នាក់ រងរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យចំនួន២រួមមាន អ្នកខ្លះត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យជម្ពូ និងអ្នកខ្លះទៀតត្រូវបានគេបន្តបញ្ជូនទៅមន្ទីរពេទ្យខេត្តស្វាយរៀង ។

ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយបន្តទៀត ៕

ក្រឡាប់រថយន្តដឹកកម្មករ

ក្រឡាប់រថយន្តដឹកកម្មករ

ក្រឡាប់រថយន្តដឹកកម្មករ

ក្រឡាប់រថយន្តដឹកកម្មករ

ក្រឡាប់រថយន្តដឹកកម្មករ

ក្រឡាប់រថយន្តដឹកកម្មករ

មតិយោបល់