កាលពីវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ មានករណីដ៏ភ្ញាក់ផ្អើលមួយ ដោយប្រជាជនបានប្រទះឃើញសាកសពយុវជនម្នាក់លង់ទឹកស្លាប់ ក្រោយបាត់ពីផ្ទះ៣ថ្ងៃ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះខាងលើនេះបានចេញពីផ្ទះ កាលពីថ្ងៃទី០៧ខែមករា ឆ្នាំ២០១៧ ជនរងគ្រោះបានខឹងនិងម្ដាយដកទូរស័ព្ទក៏ដើរចេញពីផ្ទះ មិនដឹងទៅណាហើយក្រុមគ្រួសារបានដើររកតែរកមិនឃើញ លុះដល់ថ្ងៃ១០ មករា ឆ្នាំ២០១៧វេលាម៉ោង១៦និង៤៥នាទី ប្រទះឃើញសពជនរងគ្រោះអណ្ដែតទឹកស្លាប់នៅក្នុងទឹកទន្លេបាទី ។
ក្រោយមកក្រុមគ្រួសារបានស្រង់សពយកមកផ្ទះហើយ រាយការណ៍ ជូនសមត្ថកិច្ច ផ្នែកជំនាញសហការជាមួយអាជ្ញាធរមូលដ្ឋាននិងគ្រូពេទ្យធ្វើការពិនិត្យសពឃើញថាសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន នៅលើខ្លួនសព ពុំមានស្លាកស្នាមអ្វីឡើយបានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់