កណ្តាល៖ ជនសង្ស័យប្រុសស្រី ២នាក់ ត្រូវបានកម្លាំងជំនាញស្រុកស្អាង ខេត្តកណ្តាល ធ្វើការឃាត់ខ្លួន នៅចំណុចភូមិសំប៉ាន ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្ដាលកាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧ ។
ជនសង្ស័យពីរនាក់នោះមានឈ្មោះ ផុន ម៉ារ៉ាឌី ភេទ ប្រុស អាយុ ២៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឬស្សីដាច់ ឃុំព្រែក
អំបិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ និងឈ្មោះ ហួរ គឹមហ័ង ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ បុសខ្នុរ ឃុំបុសខ្នុរ ស្រុកចម្ការលើ ខេត្តកំពង់ចាម មុខរបរ មិនពិតប្រាកដ។
ក្នុងដំណើរប្រតិបត្តិការនេះ សមត្ថកិច្ចបាន ចាប់ដកវត្ថុតាងមាន ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកក)០៣កញ្ចប់តូច កាបូបស្ពាយចំនួន ០១ ទូរស័ព្ទដៃ០៣គ្រឿង និង ឧបករណ៍កែច្នៃ សម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បើតាមសម្តីសារភាពរបស់ជនសង្ស័យពីរនាក់ខាងលើ បានឲ្យដឹងថា ថ្នាំញៀន០៣ កញ្ចប់តូចខាង
លើនេះ គឺពិតជារបស់ខ្លួនទុកលក់ និងចែកចាយបន្តអោយគេ ប្រាកដមែន ហើយថ្នាំញៀននោះគឺពួកខ្លួនទិញយកមកពីឈ្មោះ លូ ភេទប្រុស អាយុប្រហែល ២៧ឆ្នាំ ជនជាតិខ្មែរ នៅម្ដុំខាងមុខមន្ទីរពេទ្យរុស្សី រាជធានីភ្នំពេញ ។
បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ រួមជាមួយថ្នាំញៀនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីសាកសួរបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់