ព័ត៌មានជាតិ

ឃាត់ខ្លួនអ្នកជួញដូរគ្រឿងញៀនប្រុសស្រី៣នាក់ និង​ថ្នាំញៀន៥កញ្ចប់ធំ៥កញ្ចប់តូច

ភ្នំពេញ:ជនសង្ស័យ៣នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខធ្វើការឃាត់ខ្លួនជាបន្តបន្ទាប់ដោយជាប់ពីបទជួញដូរគ្រឿងញៀន កាលពីម៉ោង០៩និង៥០នាទីនៅចំណុចផ្លូវ១០១៥ក្រុម០៣ភូមិបាយាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យទាំង៣នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឈ្មោះតាំង ស៊ីថា ភេទប្រុសអាយុ៣៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខ១៤ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវ(ប្តី)។ជនសង្ស័យ២ឈ្មោះ ពិច សូរិយា ភេទស្រី អាយុ២៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅបន្ទប់ជួលលេខ១៤ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែនិងមានស្រុកកំណើតភូមិបឹងស្នោរឃុំល្វាស្រុកព្រ:ស្តេចខេត្តព្រៃវែងជាប្រពន្ធ និងទី ៣ឈ្មោះ វង្ស ពិសា ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅក្នុងបុរីសន្តិភាព២សង្កាត់ពងទឹកខណ្ឌដង្កោ។

សមត្ថកិច្ចបានប្រាប់ថាមុនឈានឃាត់ខ្លួនជនសង្ស័យប្តីប្រពន្ធខាងលើខណះដែលសមត្ថកិច្ចប្រើល្បិចអូសទាញឲ្យជនសង្ស័យយកថ្នាំញៀនទៅឲ្យនៅចំណុចផ្លូវ១០១៥ក្រុម០៣ ភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខខណះដែលជនសង្ស័យយកថ្នាំញៀនទៅឲ្យកម្លាំងសមត្ថកិច្ចក៍ចាប់ឃាត់និងធ្វើការឆែកឆេរខ្លួនឃើញមានថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន០២កញ្ចប់ធំនិង០៥កញ្ចប់តូចនិងម៉ូតូមួយគ្រឿងម៉ាកវីវ៉ាពណ៌ខ្មៅ មួយគ្រឿង។

សមត្ថកិច្ចបានប្រាប់ទៀតថាក្រោយពីចាប់ឃាត់ខ្លួនប្តីប្រពន្ធខាងលើបាននាំខ្លួនមកឆែកបន្ទប់ជួលលេខ១៤ភូមិបឹងសាឡាងសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវឆែកឆេរជាលទ្ធិផលដកហូតបាន ថ្នាំញៀនប្រភេទក្រាមសថ្លាមួយកញ្ចប់ធំទៀតជញ្ជើងថ្លឹងចំនួនមួយនិងឧបករណ៍ប្រើប្រាស់មួយចំនួនក្រោយមកសមត្ថកិច្ចបានប្រើវិធីតាមជំនាញឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ វង្សពិសា ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅក្នុងបុរីសន្តិភាព២សង្កាត់ពងទឹកខណ្ឌដង្កោនិងដកហូតបានថ្នាំញៀនចំនួន២កញ្ចប់ធំបន្ថែមទៀត ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួនសាកសួរបណ្តោះអសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ៕

មតិយោបល់