ព័ត៌មានជាតិ

ឃាតកម្មសម្លាប់បុរសជាកូនកំព្រាម្នាក់ ខណៈកំពុងដេក

កំពតៈ ករណីឃាត់កម្មស្លាប់បុរសម្នាក់យ៉ាងព្រៃផ្សៃ កាលពីវេលាម៉ោង១និង១៥នាទី រលអធ្រាត្រថ្ងៃទី៨ ឈានចូលថ្ងៃទី៩ឧសភា នៅចំនុចភូមិខ្នាយ ឃុំត្នោតចុងស្រង់ ស្រុកបន្ទាយមាស។

ប្រភពបានឲ្យដឹងថា ជនមិនស្គាល់មុខបានលបកាប់បុរសម្នាក់ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង ខណៈកំពុងដេកលក់ក្នុងផ្ទះចាស់មួយ នៅដីចំការមួយកន្លែង។

បើតាមលោក ព្រំ វាសនា អធិការស្រុកបន្ទាយមាសបានឲ្យដឹងថា ក្នុងហេតុការណ៍ឃាតកម្មនេះ កើតឡើងនៅយប់រំលងអាធ្រាតចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦។

ចំណែចំណែកជនរងគ្រោះដែលស្លាប់ក្នុងហេតុការណ៍នេះ គឺមានឈ្មោះ ឃុត ឈឺត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបានបញ្ជាក់បន្ថែមថា ជនរងគ្រោះជាកូនកំព្រាឪពុកម្តាយ គ្មានទីពឹង។

នៅគ្រាយប់កើតហេតុរូបគេបានទៅដេកនៅផ្ទះចាស់មួយកន្លែងដែលគ្មានម្ចាស់ គេទុកចោលយូរមកហើយ កំពុងដែលដេកលង់លក់ក៏ត្រូវជនមិនស្គាល់មុខលបកាប់ចំលើផ្ទៃមុខ និងកាប់ចំថ្ងាស ជាច្រើនកន្លែង ដោយប្រើពូថៅ និងដែកស្រួចចាក់ សម្លាប់ ។

ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច័យ និងដាក់ការស៊ើបអង្កេតរកឃាតករ ដើម្បីយកមកផ្តន្ទាទោសតាមនីតិវិធីច្បាប់។

បច្ចុប្បន្នលោកអធិការមិនទាន់បានបញ្ជាក់ថា អំពើឃាតកម្មនេះ កើតឡើងដោយរឿងគំនុំនោះទេ៕

photo_2016-05-09_13-06-37photo_2016-05-09_13-06-41dead

មតិយោបល់