ជួនកាលរាងកាយរបស់លោកអ្នកទាំងពីរអាចក្លាយទៅជាឧបសគ្គចំពោះអារម្មណ៍ធ្វើឱ្យអ្នកទាំងពីរមិនអាចដំណើរការរួមគ្នាលើគ្រែទៅយ៉ាងរលូនទេ។
ប្រសិនបើលោកអ្នកចង់ដឹងថាអ្វីខ្លះជាឧបសគ្គនោះសូមមើលចំណុចនីមួយៗខាងក្រោមនេះ ៖
-ជួបជាមួយអ្វីដែលមិនចង់ធ្វើ
ពេលខ្លះបុរសគិតអ្វីៗជាច្រើនដើម្បីលើកកម្រិតនៃភាពត្រេកត្រអាលនៅក្នុងរឿងស្នេហាប៉ុន្តែអ្វីដែលគេគិតនោះសម្រាប់ស្ត្រីបែរជាមិនអាចទទួលយកបានព្រោះមិនចំគោលដៅនៃអារម្មណ៍។ដូច្នេះអ្នកត្រូវមានវិធីអ្វីមួយដើម្បីបង្ហាញឱ្យភាគីបុរសដឹងថាអ្នកគ្មានអារម្មណ៍ចូលចិត្តជាមួយនឹងអ្វីដែលគេរៀបចំឱ្យឬអ្នកអាចបើកបេះដូងទទួលយកការវិវត្តថ្មីៗនៃល្បែងស្នេហាព្រោះប្រសិនបើអ្នកមិនព្រមធ្វើតាមគេគេអាចនឹងយកបំណងប្រាថ្នារបស់គេទៅសាកល្បងជាមួយអ្នកថ្មីក៏ថាបាន។ដៃគូបដិសេធមិនព្រមប្រើមាត់ផ្តល់សេចក្តីសុខដោយអូរ៉ាល់សិចជាភាពសុខសាន្តមួយដែលស្ត្រីបានទទួលហើយនិងជក់ចិត្តដិតអារម្មណ៍ប៉ុន្តែមានសុភាពបុរសខ្លះរក្សាអនាម័យហើយអ្នកខ្លះទៀតគ្មានប្រាថ្នានឹងហិតក្លិនឬរសជាតិនៅទីនោះដែរ។លក្ខណៈបែបនេះអាចធ្វើឱ្យការបំបោសអង្អែលដើម្បីមានអារម្មណ៍ដំណើរទៅទាំងមិនរលូន។
-ភាគីបុរសដេញចុះពីលើរាងកាយរបស់គេ
តាមការពិតទៅភាគីបុរសគួរតែបណ្តោយឱ្យស្ត្រីទទួលបានសេចក្តីសុខពីសកម្មភាពយោកកាយនៅលើខ្លួនរបស់គេដោយសេរីព្រមទាំងទទួលបានអារម្មណ៍ក្សេមក្សាន្តដោយមិនបាច់បញ្ចោញកម្លាំងនាំឱ្យខាតបង់ញើសប៉ុន្តែភាគីបុរសដែលមិនចូលចិត្តក្បាច់នេះបែរជាចាប់ខ្លួនអ្នកឱ្យចុះមកក្រោមដើម្បីខ្លួនគេឡើងពីលើជំនួសវិញ។មូលហេតុដែលបុរសច្រើនប្រើជាលេសដើម្បីដេញលោកអ្នកចុះពីរាងកាយរបស់គេនោះគឺ
១- គេថាខ្លួនអ្នកធ្ងន់ពេកមិនទ្រាំទ្របាន
២- ការដែលអ្នកនៅពីលើនោះមិនសូវធ្វើឱ្យគេមានអារម្មណ៍។
-ជួបដៃគូកំពូលម៉ារ៉ាតុង
ជាការពិតណាស់ថាការរួមភេទមានរយៈពេលអូសបន្លាយបានយូររមែងល្អជាងការរួមភេទមានរយៈពេលត្រឹមតែមួយដង្ហើមប៉ុន្តែក្នុងករណីអូសបន្លាយរហូតដល់រាប់ម៉ោងនៅតែមិនបញ្ចប់នោះរាងកាយដ៏ទន់ល្វតល្វន់របស់នាង
ក៏មិនអាចទ្រាំទ្របានដែរ។
-ខ្យល់ដង្ហើមមិនស្រស់្រសាយ
អារម្មណ៍ភេទត្រូវដាច់ឬអត់ប្រសិនបើអ្នកដេញរូបគេឱ្យទៅដុសធ្មេញដើម្បីបំបាត់ក្លិនមាត់នោះ។អ្នកអាចជ្រើសរើសយកវិធីប្រើស្ករគ្រាប់ដើម្បីបំបាត់ក្លិនមាត់ញាត់ចូលទៅក្នុងមាត់របស់គេនៅពេលបបូរមាត់អ្នកនិងបបូរមាត់របស់គេកំពុងល្មួតចូលគ្នានោះប៉ុន្តែនាងត្រូវអះអាងពីហេតុផលថាចង់ឱ្យមានរសជាតិប្លែកបន្តិចហាមនិយាយការពិត៕


មតិយោបល់