ព័ត៌មានជាតិ

សង្ស័យត្រូវថ្នាំសណ្តំ យកទ្រព្យសម្បត្តិ

កំពង់ស្ពឺ: ស្ត្រីម្នាក់ ត្រូវបានគេប្រទះឃើញដើរមកដួលសន្លប់ តាមដងផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ និង៣០នាទី រសៀលថ្ងៃទី ១០ ខែកុម្ភ: ឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិអន្លង់ថ្លឹង ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ពាក់ពន្ធ័នឹងករណីនេះដែរ ត្រូវបានគេសង្ស័យថា ស្ត្រីរងគ្រោះត្រូវថ្នាំសណ្តំ របស់គេដើម្បីដោះយកទ្រព្យសម្បត្តិ។

ក្រោយពីកើតហេតុ ស្ត្រីរងគ្រោះត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកភ្នំស្រួច ខណ:នេះដឹងខ្លួនហើយ តែនិយាយមិនកើតនៅឡើយ ៕

មតិយោបល់