ព័ត៌មានសុខភាព

ប្រយត្នខូចមុខដោយម្សៅគីមី ប្រើរូបមន្តធម្មជាតិវិញ មុខនឹងសស្អាតក្នុងពេល៧ថ្ងៃ

មនុស្សស្រីមិនថាក្មេងឬចាស់ តែងតែចង់បានស្បែកមុខសស្អាត ដើម្បីគាប់ភ្នែកអ្នកផងទាំងឡាយ។ ហេតុនេះហើយ ទើបស្រ្តីជាច្រើនហ៊ានប្រើប្រាស់ម្សៅថ្លៃៗ បើទោះជាដឹងថាមានជាតិគីមីប៉ះពាល់ស្បែកទៅថ្ងៃអនាគត់ក៏ដោយ។ ប៉ុន្តែ ប្រសិនបើអ្នកប្រើរូបមន្តធម្មជាតិមួយនេះវិញ គ្មានផលប៉ះពាល់ ហើយស្បែកមុខនឹងអាចសស្អាតក្នុងរយៈពេល ៧ថ្ងៃ។

ធាតុផ្សំ៖
– ប៉េងបោះទុំ ១ទៅ២ផ្លែ
– ទឹកដោះគោស្រស់

របៀបប្រើ៖
– ពុះផ្លែប៉េងបោះ ហើយដួសយកតែសាច់ទន់ៗ
– បន្ទាប់មកច្រកក្នុងស្បៃ ហើយច្របាច់យកទឹក
– យកទឹកប៉េងបោះទៅលាយជាមួយទឹកដោះគោ (ទឹកប៉េងបោះ និងទឹកដោះគោត្រូវតែមានកម្រិតស្មើគ្នា)
– បន្ទាប់ពីកូរវាបានសព្វហើយ លាបឲ្យពេញស្បែកមុខ
– ទុកវាឲ្យបាន ១៥នាទី រួចសម្អាតជាមួយទឹកត្រជាក់

ដើម្បីទទួលបានប្រសិទ្ធភាពពីរូបមន្តខាងលើ ១០០ភាគរយ អ្នកត្រូវព្យាយាមអនុវត្តឲ្យបាន ២ដងក្នុងមួយថ្ងៃ ស្បែកមុខនឹងសស្អាតដូចបំណង៕

 

មតិយោបល់