ភ្នំពេញ: បុរសម្នាក់បានប្រើអំពើហិង្សា ទៅលើប្រពន្ធរបស់ខ្លួនបណ្តាលឲ្យរងរបួស ជាំភ្នែកខាងស្តាំ កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
បុរសដែលត្រូវជាប្តីនោះ មានឈ្មោះ ណាល់ សំណាង អាយុ២៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិទួលស្នួល ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។ ចំណែកឯប្រពន្ធមានឈ្មោះ ហ៊ូ សានី អាយុ២០ឆ្នាំ សញ្ជាតិខ្មែរ មានស្រុកកំណើតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ អ្នកទាំង០២នាក់ ស្នាក់ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។
ប្រពភពីស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ប្តីរបស់ខ្លួនបានមកសុំលុយពីប្រពន្ធ តែប្រពន្ធថាអត់មានលុយទេ ពេលនោះ ប្តីរបស់ស្ត្រីរងគ្រោះនោះ បាននិយាយថា ង៉ែញអាញ់ដាក់ក្បាលមួយចោនឡូវ ក្រោយមកប្តីរបស់ខ្លួនក៏បានដើរចេញទៅមុខផ្ទះ រួចក៏បានយកដំបងមកវាយទៅលើស្ត្រីដែលជាប្រពន្ធបណ្តាលឲ្យជាំភ្នែកខាងស្តាំ ក្រោយមកស្ត្រីដែលជាប្រពន្ធនោះ បានមកប្តឹងសមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ហើយក៏បានបែកធ្លាយរឿងករណីឃាតកម្មចំនួន ០២ករណីផ្សេងគ្នា ដោយមួយករណីនៅខេត្តរតនៈគីរី និងមួយករណីទៀតនៅក្នុងសង្កាត់ស្វាយប៉ាក ។
គួររំលឹកផងដែលថា ជនសង្ស័យខាងលើ ធ្លាប់បានស្លាប់មនុស្សចំនួន ០២នាក់ ដោយលើកទី១ នៅខេត្តរតនៈគីរី និងលើកទី២ នៅក្នុងផ្សារតាប៊ុន ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ កាលពីវេលាម៉ោង ៧និង០០នាទីយប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥កន្លងមក ដោយសារតែជនសង្ស័យបានឲ្យលុយចំនួន ១៥០០០រៀល ឲ្យទៅជនរងគ្រោះទៅទិញថ្នាំ តែបែបជាជនរងគ្រោះយកសាច់ជូរទៅឲ្យសង្ស័យ ពេលនោះ ជនសង្ស័យខឹងយ៉ាងខ្លាំងក៏បានទាញកាំបុ័តកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យដាច់ក ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ។
ក្រោយមកកម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ហើយបានធ្វើការឃាត់ខ្លួនបុរសដែលត្រូវជាប្តីនោះ និងវត្ថុតាង យកមកសួរនាំនៅប៉ុស្តិ៍នគរបាលព្រែកព្នៅ ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលព្រែកព្នៅ បញ្ជូនទៅឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់