ព័ត៌មានជាតិ

អ្នករស់នៅពោធិ៍សែនជ័យ និងស្រុកអង្គស្នួល ជិតបានភ្លើងវិញហើយ

ភ្នំពេញ: យោងតាមទំព័រហ្វេសប៊ុករបស់អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅវេលាម៉ោង១០និង១០នាទីព្រឹក មានករណីដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនដូចជា ភូមិសាឡូន និងភូមិត្រិប សង្កាត់កំបូល ភូមិត្រពាំងទ្រា និងភូមិព្រៃសំរោង សង្កាត់បែកចាន ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកំពង់ស្ពឺ។

មូលហេតុបណ្តាលមកពីមានរថយន្តអេស្កាវ៉ាទ័រកាយដីប៉ះកាបបណ្តាញតង់ស្យុងមធ្យម(MV)ក្រោមដី។ ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅមុនវេលាម៉ោង២០និង៣០នាទីយប់។

សូមអរគុណ អាស្រ័យហេតុនេះ សូមប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមអធ្យាស្រ័យចំពោះការដាច់ចរន្តអគ្គិសនីនេះដោយអនុគ្រោះ៕

 

មតិយោបល់