ព័ត៌មានជាតិ

ចាប់បានទៀតហើយ ! ០២នាក់សង្ស័យករណីជួញដូរគ្រឿងញៀនប្រភេទម៉ាទឹកកក

កណ្តាល: កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ករណីជួញដូរគ្រឿងញៀនប្រភេទម៉ាទឹកកក ។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៨និង៣០នាទីល្ងាច ថ្ងៃទី០៥ ខែមិនា ឆ្នាំ២០១៧ នៅចំណុចផ្លូវលំ ភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

ប្រភពព័ត៌មានពីកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានប្រាប់អោយដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន០២នាក់នោះ ទី១មានឈ្មោះ សុង សូយ ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរសព្ទដៃ នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ​ខេត្តកណ្តាល ។ រីឯជនសង្ស័យទី២មានឈ្មោះ ហ៊ឹម ជំនាញ ហៅ ពាញ ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។

ប្រភពដដែលបានអោយដឹងថា វត្ថុតាងដែលកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដកហូតបានរួមមាន ៖ ម្សៅក្រាមសថ្លា (សង្ស័យសារធាតុញៀនប្រភេទម៉ាទឹកកក)​ ០២កញ្ចប់ (មធ្យម០១កញ្ចប់ ធំ០១កញ្ចប់), ឧបករណ៍ប្រើប្រាស់ (ថង់ច្រកថ្នាំមួយចំនួន) និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ ។

កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានអោយដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកអង្គស្នួល បានទទួលព័ត៌មានពីមហាជនល្អ ថាមានមុខសញ្ញាកំពុងជួញដូរសារធាតុញៀន នៅចំណុចខាងលើ កំលាំងជំនាញបានចុះទៅឃាត់ខ្លួន ភ្លាមៗ ក្នុងនោះចាប់បានជនសង្ស័យ ០២នាក់ និងម្សៅសថ្លាសង្ស័យសារធាតុញៀន០២កញ្ចប់ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ចំពោះថ្នាំញៀនប្រភេទម៉ាទឹកកកនេះខ្លួនទិញពីមុខសញ្ញាមិនស្គាល់ឈ្មោះ ​ភេទប្រុស នៅម្ថុំចោមចៅខណ្ឌពោធិ៍សែនជ័យ ។

បច្ចុប្បន្នជនសង្ស័យទាំង០២ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកអង្ដស្នួល ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីនៃច្បាប់ ។

មតិយោបល់