ព័ត៌មានជាតិ

ទឹកដោះ​ម្តាយ​ការពារ​ជំងឺ​ឆ្លង​លើ​ទារក​បាន​ច្រើន​យ៉ាង​

ទារក​ដែល​ទើប​នឹង​កើត​ងាយស្រួល​នឹង​ឆ្លង​មេរោគ ឬ​ងាយ​រង​នឹង​ជំងឺ តម្កាត់​យ៉ាង​ងាយ​ណាស់ ប៉ុន្តែ​បើ ម្តាយ​គ្រប់រូប​ផ្តល់​នូវ​ទឹកដោះ​ឲ្យ​កូន នៅពេល ដែល​ទារក​ទើប​នឹង​កើត​មក​ភ្លាម​អាច​ការពារ ទារក​ពី​ជំងឺឆ្លង​បាន​ច្រើន ដោយសារ​ទឹកដោះ ម្តាយ​មាន​ប្រព័ន្ធ​ការពារ​រាងកាយ​របស់​ទារក​ដែល មាន​ការវិវឌ្ឍ​ទៅមុខ​ជារឿយៗ។​

​ទឹកដោះ​ម្តាយ​ការពារ​ជំងឺឆ្លង​លើ​ទា​រកបាន​ច្រើនយ៉ាង​​ក្រៅពីនេះ ការ បង្កើត​បរិស្ថាន​ជុំវិញ​បានល្អ បូក​រួម​ទាំង​ការផ្តល្ក់ ចំណីអាហារ​បាន​សមរម្យ​តាំងពី​ដំបូង គឺជា កត្តា​មួយ​សំខាន់​បំផុត​សម្រាប់​ទារក​ដែល​ទើប នឹង​កើត​មក​ដោយ​វា​អាចឲ្យ​ទារក​ទាំងឡាយ ជៀសផុត​ពី​រោគា​ទាំងនោះ​បាន​។​
​ប្រព័ន្ធ​ការពារ​រាងកាយ​បាន​រឹងមាំ និង​សម រ​ម្យ វា​ជួយ​ការពារ​កូន​តូច​ឲ្យ​ចៀសផុត​ពី​រោគា និង​បាក់តេរី​ផ្សេងៗ ។ ជាធម្មតា​ពេល​ទារក​នៅ ក្នុង​គភ៌ ទារក​ទទួលបាន​ប្រព័ន្ធ​ការពារ​តាម ធម្មជាតិ​ពី​ម្តាយ​របស់​គេ ។ ឧទាហរណ៍​ដូចជា ទារក​ទទួលបាន អង់ទីគ័​រ ដែល​ជា​ប្រូតេអ៊ីន​មួយ ប្រភេទ​ដែល​រាងកាយ​ជា​អ្នក​ផលិត​ឡើង ។ ប្រូតេអ៊ីន​នេះ​ត្រូវបាន​បញ្ជូន​តាម​ចរន្តឈាម​ពី ម្តាយ​ទៅឲ្យ​ទារក​។ តែ​ទាំងអស់នេះ វា​គ្រាន់តែ ជា​ការជួយ​ឲ្យ​កូនតូច បាន​ទទួល​ប្រព័ន្ធ​ការពារ​ជា បណ្តោះអាសន្ន​ក្នុង​រយៈពេល​តែ ៦ ខែ​ប៉ុណ្ណោះ ។​

​ទឹកដោះ​ម្តាយ​ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​ដ៏​រឹង មាំ​តាម​ធម្មជាតិ​ដល់​ទារក​ក្រោយពេល​សម្រាល ហើយ​ភ្លាមៗ ។ ការវិវឌ្ឍ​នៃ​ប្រព័ន្ធ​ការពារ​រាង កាយ​ចំពោះ​ទារក​ដែល​ទើប​នឹង​សម្រាល​នឹងត្រូវ បាន​បង្កើត​ជា​ប្រព័ន្ធ​ការពារ​រោគ ដែល​សារ ជាតិ​នេះ​មាន​ច្រើន​បំផុត​នៅក្នុង​ទឹកដោះ​មាតា ។​

​ការសិក្សា​ស្រាវជ្រាវ​បានឲ្យដឹងថា ទឹក​ដោះ ម្តាយ​ជួយ​បង្កើត​បន្ថែម​នូវ​ភាពរឹងមាំ​ដល់ ប្រព័ន្ធ​ការពារ​រាងកាយ​កូនតូច ។ កុមារ​ដែល ទទួលបាន​ទឹកដោះ​ម្តាយ​ត្រូវ​គេ​រកឃើញ​ថែម ទៀតថា មាន​អត្រា​ឆ្លង​រោគ​នៅក្នុង​ប្រព័ន្ធ​រំលាយ អាហារ ប្រព័ន្ធ​ដកដង្ហើម និង​កើតរោគ​ចាញ់ អាកាសធាតុ​ក្នុង​កម្រិត​មួយ​ទាប​បំផុត ។​

​ពិសេស​ជាងនេះទៅទៀត វា​ជួយ​ជំរុញ​ការ វិវ​ឌ្ឍ​នៃ​ប្រព័ន្ធ​ការពារ​រោគ​ក្នុង​ប្រព័ន្ធ​រំលាយ អាហារ មាន​តួនាទី​ផលិត និង​រក្សា​ទុក​កោសិកា​ប្រឆាំង​មេរោគ អាច​ទប់ស្កាត់​មេរោគ​ដែល​ឆ្លង ចូលទៅ​ក្នុង​ពោះវៀន​៕

breastfeeding

មតិយោបល់