ភ្នំពេញៈ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក (យប់ ២លើក) បណ្តាលឲ្យមនុស្សស្លាប់ ៦នាក់ ( ស្រី ១នាក់) រងរបួសធ្ងន់ ១២នាក់ ( ស្រី ៣នាក់ ) និងរបួសស្រាល ៣នាក់ ( ស្រី ១នាក់ )។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ៨លើកនេះ បណ្ដាលឲ្យខូចខាតយានយន្តសរុបចំនួន ១៤គ្រឿង រួមមានម៉ូតូចំនួន៧គ្រឿង រថយន្តធុនតូច ចំនួន ៥គ្រឿង រថយន្តធុនធំ ចំនួន ១គ្រឿង យានផ្សេងៗ ១គ្រឿង និងអ្នកថ្មើរជើង ១នាក់។
របាយការណ៍បានឲ្យដឹងថា មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ល្មើសល្បឿន ៤លើក (ស្លាប់ ៣នាក់) ,មិនប្រកាន់ស្តាំ ៣លើក (ស្លាប់ ៣នាក់), និងមិនគោរពសិទ្ធិ ១លើក។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍ ៧នាក់ ( យប់៤នាក់ )។ គ្រោះ ថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦លើក និងផ្លូវលំចំនួន ២លើកដោយឡែកយានយន្តដែលបង្កហេតុ រួមមាន ម៉ូតូ ៣លើក រថយន្តធុនតូច ៣លើក និងរថយន្តធុនធំ ២លើក។
របាយការណ៍បានបន្ដថា ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ រួមមាន ខេត្តសៀមរាប ១លើក ស្លាប់ ៣នាក់ ( ស្រី ១នាក់ ) របួស ៥នាក់ ( ស្រី ២នាក់ ) ខេត្តព្រះសីហនុ ១លើក ស្លាប់ ២នាក់ និងខេត្តបាត់ដំបង ១លើក ស្លាប់ ១នាក់។
របាយការណ៍ដដែលបានបញ្ជាក់ថា លទ្ធិផលត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្តដែលល្មើសសរុបទូទាំងប្រទេសមាន ចំនួន ៥៤៦៩គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ២២២១គ្រឿង និងពិន័យសរុប ៣២៤៨គ្រឿង។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិចេញផ្សាយ កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦ ៕
មតិយោបល់