ភ្នំពេញៈ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យ លោកស្រី ហ្វីលីស៊ីដាត ដឺ ស៊ូសា ហ្គូធើរេស (H.E. Mrs. Felicidade de Sousa Guterres ) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រលេស្តេ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា។
វត្តមានឯកអគ្គរដ្ឋទូតនាពេលនេះ ជាជំហានវិវឌ្ឍន៍ថ្មីមួយ នៃទំនាក់ទំនងការទូតរវាងប្រជាជាតិប្រទេស ទាំងពីរ កម្ពុជា-ទីម័រលេស្តេ និងពង្រីកវិស័យការទូតរវាងប្រទេសទាំងពីឱ្យកាន់តែទូលំទូលាយ និងរឹងមាំថែមទៀត។
សូមបញ្ជាក់ថា កម្ពុជា-ទីម័រលេស្តេ បានបង្កើតនូវចំណងការទូតនិងជាប្រវត្តិសាស្រ្តថ្មីនេះ ក្នុងគោលបំណងផ្សារភ្ជាប់នឹង បង្កបង្កើតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ ឲ្យបានល្អប្រសើរដើម្បីជាឧត្តមប្រយោជន៍ នៃប្រជាជាតិទាំងពីរ។
រដ្ឋសភាកម្ពុជា គាំទ្រនឹងសន្យាធ្វើសហការឲ្យបានពេញលេញ នូវកិច្ចសហប្រតិបត្តិការរវាងប្រទេស ទាំងពីរនិងជំរុញឲ្យបង្កើត កិច្ចសហប្រតិបត្តិការលើវិស័យអាទិភាពផ្សេងៗទៀត ពិសេសភាគីទាំងពីបានសន្យាផ្លាស់ប្តូរទំនាក់ទំនង បទពិសោធន៍ និងការងារពាណិជ្ជកម្ម សេដ្ឋកិច្ច ទេសចរណ៍ ឱ្យបានញឹកញាប់រវវាងប្រទេសទាំងពី៕
មតិយោបល់