កោះកុង: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយ រថយន្តហាយឡែនឌឺមួយគ្រឿង បុកជាមួយរថយន្តឡិចស៊ីស RX-៣០០ បង្កឲ្យមនុស្សប្រុសស្រីចំនួន៥នាក់រងរបួស កាលពីល្ងាចថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចជិតផ្លូវជាតិលេខ៤៨ ចំណុចផ្លូវកោងអន្ទង់អាំងធំ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៥៩-៦០ ក្នុងភូមិជីមាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ។
ប្រភពពីសមត្ថកិច្ចឲ្យដឹងថា រថយន្តហាយឡែនឌឺ ដែលមានពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2Z-2066 ជាកម្មសិទ្ធិរបស់លោក ម៉េង តិច អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានប៉ះគ្នាជាមួយរថយន្តម៉ាកឡិចស៊ីស RX-៣០០ ពាក់ស្លាកលេខភព 2A-5569 ជាកម្មសិទ្ធិរបស់ឈ្មោះ យុន ហេង ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅខេត្តកោះកុង ខណៈពេលបើកបរបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យមនុស្សប្រុសស្រីចំនួន៥នាក់រងរបួស ហើយរថយន្តទាំង២គ្រឿងខូចខាតផ្ទៃខាងមុខ៕
មតិយោបល់