ភ្នំពេញៈ ស្រីស្អាតម្នាក់ កើតទុក្ខមិនសុខចិត្ត ដោយសារម្ចាស់ហាង មិនទទួលខុសត្រូវ បានមកដាក់ពាក្យប្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី២ ដោយសារតែមានជនសង្ស័យចូលមកលួចម៉ូតូរបស់គាត់ ខណៈដែលទុកមុខហាង ហើយជាប់រវល់ហូបអាហារជួបជុំមិត្តភ័ក្តភ្លេចខ្លួន លុះចេញមកវិញទើបដឹងថាបាត់ម៉ូតូ ហេតុការណ៍នេះបង្ករភ្ញាក់ផ្អើឡើងកាលពីវេលាម៉ោងជាង៣ទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៨ ខែមេសា ឆ្នាំ២០១៩នេះ នៅចំណុចហាង ផឹកស៊ីមួយកន្លែង យីហោ “ជួបជុំ” ស្ថិតនៅតាមបណ្ដោយផ្លូវ១៥៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ម៉ូតូដែលត្រូវចោរលួចយកទៅបាត់នោះ ម៉ាក់Honda Zoomer-X ពណ៌ស ពាក់ស្លាក់លេខភ្នំពេញ 1FY-9270 ដែរមានម្ចាស់ឈ្មោះ វណ្ណ វណ្ណសុរីរ័ត្ន ភេទស្រី អាយុ២៦ឆ្នាំ មានទីលំនៅផ្ទះលេខ៣១១ ផ្លូវBT ភូមិព្រៃល្ងរ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ប្រភពពីម្ចាស់ម៉ូតូបានរៀបរាប់ប្រាប់ ថា នៅមុនកើតហេតុ រូបនាងបានទុកម៉ូតូរបស់នាង ក្បែរម៉ូតូ៤ទៅ៥គ្រឿងទៀត ដែលទុកនៅមុខហាងកើតហេតុខាងលើ នោះដែរ តែពុំឃើញមាន បុគ្គលិក ឬសន្តិសុខណាមក កឹបសំបុត្រម៉ូតូនោះទេ ហើយរូបនាងក៏បានដើរចូលទៅអង្គុយ ជួបជុំមិត្តភ័ក្ត្រញាំអាហារបណ្ដើរ ជជែកគ្នាបណ្ដើរ ហើយយក៏មិនដឹងថាមានចោរមកលួចយកម៉ូតូរបស់នាង តាំងពីពេលណានោះទេ លុះដល់ម៉ោងកើតហេតុខាងលើ ពេលគិតលុយរួច ចេញមកក្រៅហាង ស្រាប់តែបាត់មិនឃើញម៉ូតូរបស់នាង ទើបស្រែកឆោឡោឡើងថាបាត់ម៉ូតូ ទើបម្ចាស់ហាងដែលជាអ្នកស្គាល់គ្នា បានចេញមកនិយាយ ជាមួយរូបនាងដែរ ហើយនាងក៏មិនចង់វែងឆ្ងាយ គ្រាន់តែចង់សុំឲ្យជួយចេញ សំណងពាក់កណ្ដាល មក រូបនាងនិងរកលុយពាក់កណ្ដាលទៀត ទៅទិញម៉ូតូមួយវិញ ព្រោះចាត់ទុកថានាង ស៊យ ទៅចុះ៕
មតិយោបល់