ព័ត៌មានជាតិ

Update : សិស្សស្រីសាលា ប៊ែលធី ដួលរបួសក្បាលជង្គង់ធ្ងន់ធ្ងរ ខណៈដែលក្មេងទំនើង២ក្រុមជិះម៉ូតូដេញធាក់គ្នា

ភ្នំពេញ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង៤និង៥២នាទីល្ងាចថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ដែលហេតុការណ៍នោះបណ្តាលអោយជនរងគ្រោះមួយគ្រួសារដែលជិះម៉ូតូ ស្របទិសគ្នា ដួលរងរបួសស្រាលទាំង៣នាក់ ។

ដោយយោងតាមសំដីរបស់ជនរងគ្រោះត្រូវជាម្តាយរបស់ក្មេងស្រីម្នាក់ដែលជាសិស្សរៀននៅសាលា ប៊ែលធី បានប្រាប់ភ្នាក់ងារ Post News អោយដឹងថា មុនពេលកើតហេតុពួកគាត់បានជិះម៉ូតូតាមបណ្តោយផ្លូវលេខ ២៧១ ឌុបកូនស្រីចេញមកពីរៀន ខណៈនោះមានក្មេងស្ទាវ២ក្រុមជិះម៉ូតូ២គ្រឿងដេញធាក់ប្រតាយប្រតប់គ្នាពេញផ្លូវបណ្តាលអោយម៉ូតូក្មេងទំនើងមួយគ្រឿងមិនចាំម៉ាកបានខ្ទាតមកប៉ះនិងម៉ូតូពួកគាត់ បណ្តាលអោយដួលរបួសរលាត់ក្បាលជង្គង់ហូរឈាមខ្លាំងទាំង៣នាក់ឪពុកម្តាយនិងកូនស្រីតែម្តង ។

ក្រោយកើតហេតុក្មេងទំនើងមួយក្រុម ដែលជិះម៉ូតូដេញធាក់បានគេចខ្លួនបាត់ នៅសល់ក្មេងទំនើងមួយក្រុមទៀត ត្រូវបានប្រជាពលរដ្ឋឃាត់ខ្លួននិងម៉ូតូទុក រង់ចាំសមត្ថកិច្ចមកដល់ធ្វើការដោះស្រាយ និងកសាងសំណុំរឿងចាត់ការតាមនិតិវិធីនៃច្បាប់ ៕

មតិយោបល់