ភ្នំពេញ៖ លោកប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ និងលោកស្រី នៅល្ងាចថ្ងៃទី៤ មីនានេះបានអញ្ជើញជាអធិបតីក្នុងពី ធីក្រុងពាលីតាមបែបសាសនា ដើម្បីសុំម្ចាស់ទឹក ម្ចាស់ដី អ្នកថែរក្សាភូមិករ និងបារមីវត្ថុស័ក្ត សិទ្ធិទាំងឡាយសុំឲ្យជួយបីបាច់ថែរក្សាមន្ត្រីរាជធាការ ប្រជាពលរដ្ឋ អាជ្ញាធរ កងកំលាំង សមត្ថកិច្ចគ្រប់ផ្នែកក្នុងរាជធានីភ្នំពេញសូមឲ្យជួបតែសេចក្តីសុខ និងមានជោគជ័យក្នុងភារ កិច្ចក្នុងបុព្វហេតុអភិវឌ្ឍន៏រាជធានីភ្នំពេញ ជាពិសេសក្នុងឧិកាសឡើងអាគាររដ្ឋបាលថ្មី ដែលទើបសាងសង់រួច រួមទាំងចំណតរថយន្តក្រោមដី៣ជាន់មានចំណុះរថយន្តជាង២០០ គ្រឿង។
អគាររដ្ឋបាលសាលារាជធានីភ្នំពេញដែលត្រូវសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនា ថ្ងៃទី៥ខែមេសា ឆ្នាំ២០១៦នេះ នឹងប្រព្រឹត្តទៅ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គ មហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចគិតិ ព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ហ៊ុនសែន។
នេះជាសំណង់អគារជាប្រវត្តិសាស្ត្រមួយរបស់សាលារាជធានីភ្នំពេញក្នុងអណត្តិទី៥នៃរដ្ឋសភាបានសាងសង់ឡើង មានកំពស់១២ជាន់និងចំណាយពេលសាងសង់ជាងមួយឆ្នាំ ទើបរួចរាល់ជាស្ថាពរ រួមទាំងការបំពាក់សម្ភារៈ ការិយាល័យគ្រប់គ្រាន់ ហេដ្ឋារចនាសម្ពន្ធ័ក្រៅអគារពិសេសចំណតរថយន្តក្រោមដីដែលអាចឲ្យរថយន្តចូលចតបានរាប់រយគ្រឿងកាត់បន្ថយការកកស្ទះចរាចរនិងមិនប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈផងដែរ។ នេះក៏ជាសំណង់អាគាររដ្ឋបាលឯកភាពមូយរបស់សាលារាជធានីភ្នំពេញ ដែលបានបង្កលក្ខណៈងាយស្រួលសំរាប់ក្រុមមន្ត្រីបំពេញការការបំរើសេវាជូនប្រជា ពលរដ្ឋបានឆាប់រហ័សនិងទាន់ពេលវេលា មានលក្ខណៈធំទូលាយនិងប្រមូលផ្តុំគ្រប់ទី ចាត់ការ,គ្រប់ការិយាល័យជំនាញគឺនៅក្នុងអាគារតែមួយ។
សមិទ្ធិផលដ៏ស្រស់ប្រណិតមួយ នេះក៏បានបង្ហាញឲ្យឃើញពីការខិតខំប្រឹងប្រែងរបស់គណៈអភិបាល ក្រុមប្រឹក្សារាជធានី ភ្នំពេញ មន្ត្រីរាជការ អាជ្ញាធរដែនដី កងកំលាំងមានសមត្ថកិច្ចក្នុងការរួមចំណែកធ្វើឲ្យប្រ សើរក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងរាជធានីភ្នំពេញ និងបង្កលក្ខណៈគ្រប់គ្រាន់ក្នុងការអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែស្រស់បំព្រង ទាក់ ទាញភ្ញៀវទេសចរកាន់តែច្រើន។ជាមួយគ្នានេះពិធីសម្ពោធអាគាររដ្ឋបាលថ្មីនេះ ក៏ជាការ ជំរះមន្ទិលសង្ស័យរបស់មនុស្ស១ចំនួនដែលនិយាយថា សាលារាជធានីភ្នំពេញត្រូវគេលក់ បាត់ហើយ៕
មតិយោបល់