ព័ត៌មានជាតិ

ខឹងឪពុកឲ្យឈប់ទាក់ទងប្រុសស្នេហ៍ ទៅ ផឹកថ្នាំសំលាប់ខ្លួន

បាត់ដំបងៈ នារីវ័យក្មេងម្នាក់បានដាច់ចិត្តធ្វើអត្តឃាត ដោយបានផឹកថ្នាំសំលាប់ខ្លួន បន្ទាប់ពីត្រូវ​ឪពុកស្តីបន្ទោស ព្រមទាំងបានហាម មិនឲ្យ ទាក់ទងជាមួយប្រុសស្នេហ៍ដែលនាងស្រលាញ់នោះតទៅទៀត ដោយសារតែ នាងក៏នៅវ័យក្មេង ឯមនុស្សប្រុសនោះក៏​ឪពុកមិនពេញចិត្តនូវអត្តចរិកថែមទៀតផង ។ 

ករណីនេះបានកើតឡើង កាលពីម៉ោងជាង៩ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦​ នៅចំណុចនៅភូមិស្រឡៅ​ ឃំុភ្នំព្រឹក ស្រុកភ្នំព្រឹក​ ខេត្តបាតដំបង។

យុវតីដែលធ្វើអត្តឃាត មានឈ្មោះ​ ឡៃ សីុណេម ភេទស្រី អាយុ១៨ឆ្នាំ​ រស់នៅភូមិ-ឃុំ​ កើតហេតុខាងលើ ​បណ្ដាលឲ្យស្លាប់ ។
តាមការអះអាងពីក្រុមគ្រួសារបានឲ្យដឹងថា នៅមុនពេលកើតហេតុប៉ុន្មានថ្ងៃគឺនាងត្រូវបាន​ឪពុកស្តីបន្ទោសយ៉ាងខ្លាំង ដោយលោកបានហាមឃាត់មិនឲ្យនាងទៅទាក់ទងជាមួយសង្សារដែលកំពុងស្ថិតក្នុងវ័យសិក្សាដូចគ្នា ដោយសារស្តីបន្ទោសនេះ ក្នុងន័យឲ្យនាងខំប្រឹងលើការរៀនសូត្រ ដោយមិនទាន់ចង់ឲ្យកូនទៅជាប់ជំពាក់ក្នុងរឿងស្នេហានោះឡើយ ។

 ផ្ទុយទៅវិញ ចាប់តាំងពីថ្ងៃនោះមក គឺនាងមិនសូវនិយាយស្តីអ្វីទាំងអស់ ហើយក៏ស្រាប់តែមានការឆោរឡោឡើង ដោយសារតែគេបានប្រទះឃើញនាងបានប្រកាច់នៅក្នុងផ្ទះទាំងព្រឹក ដែលនៅក្នុងនាងគឺបានបន្សល់នូវដបថ្នាំសម្រាប់បាញ់សំលាប់ស្មៅផង ដែលសបញ្ជាក់ឲ្យឃើញថា នាងប្រាកដជាបានផឹកថ្នាំនោះដើម្បីសំលាប់ខ្លួនយ៉ាងពិតប្រាកដ ហើយ ក៏ហួសពេលនឹងបញ្ជូនរូបនាងទៅសង្គ្រោះនៅឯមន្ទីរពេទ្យដែរ ព្រោះនាងបានស្លាប់បាត់ ទៅហើយ ។

 ក្រោយពេលសមត្ថកិច្ចចុះទៅត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យបានឲ្យដឹងថា នាងពិតជាបានផឹកថ្នាំបាញ់ស្មៅយ៉ាងពិតប្រាកដ ដោយនៅពេលនោះដែរសមត្ថកិច្ចបាន ធ្វើការប្រគល់សពនារីដ៏ក្មេងខ្ចីនោះ ទៅឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី ៕

  
                  

មតិយោបល់