ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី១៣ឧសភា២០១៦ នៅចំនុចភូមិអន្លងកងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ។
ប្រភពព័ត៍មានពីក្រុមគ្រួសារសពស្ត្រីខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុនៅយប់ថ្ងៃទី១២ឧសភា២០១៦ ស្ត្រីខាងលើនេះបានព្យួរស៊ីរ៉ូមសំរាកនៅផ្ទះរបស់គាត់នៅចំនុចកើតហេតុខាងលើ លុះដល់ម៉ោង១២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ឧសភា២០១៦ ស្រ្តីខាងលើនេះបានដកស៊ីរ៉ូមចេញ ហើយដើរដាស់តូបលក់ស្រា ដើម្បីទិញយកមកផឹក ខណៈនោះប្តីរបស់គាត់បានឃើញប្រពន្ធរបស់គាត់ផឹកស្រាក៏ស្តីឲ្យពីរបីមាត់ ហើយក៏ចូលសំរាន្តលក់។
លុះព្រឹកឡើងក៏ប្រទះឃើញប្រពន្ធរបស់គាត់ចងកនៅក្នុងបន្ទប់ទឹក ហើយក៏បានហៅរថយន្តសាមុយដឹកប្រពន្ធគាត់ទៅសង្គ្រោះនៅមន្ទីរពេទ្យ តែគួរឲ្យសោកស្តាយប្រពន្ធរបស់គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
សពស្ត្រីខាងលើមានឈ្មោះ ញឹក អឿន អាយុ៥៩ឆ្នាំ មុខរបរលក់ពងទា សាកសពស្រ្តីខាងលើ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិដឹកយកមកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់