ព្រះសីហនុ:នៅថ្ងៃទី២១ខែមេសាឆ្នាំ2016 វេលាម៉ោង២០:៤០នាទីយប់កម្លាំង នគរបាលអន្តោប្រវេសន៍ នៃស្នងការខេត្តបាន ឃាត់នឹងនាំខ្លួនជនជាតិចិន ជាលោកសង្ឈដែលដើរបិណ្ឌបាត្រតាមបណ្តោយឆ្នេរអូរឈើទាល ដែលធ្វើឲ្យប៉ះពាល់ និងរំខានដល់ភ្ញៀវទេសចរណ៏ជាតិ អន្តរជាតិ ជាខ្លាំងរហូតមានការប្តឹងពីសំណាក់ភ្ញៀវផងដែរ ពីបទបង្ករភាពអនាធិបតេយ្យនៅតាមទីសាធារណះប៉ះពាល់ដល់អ្នកដទៃ។
មន្ត្រីនគរបាលបានបញ្ជាក់ថា សង្ឃចិនខាងលើមានឈ្មោះ Li Sihu កាន់លិខិតឆ្លងដែនលេខ G58826226 មានសុពលភាពដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ និងទិដ្ឋាការលេខ EI00913282 ផុតសុពលភាពថ្ងៃ២២ ខែកក្កដា ឆ្នាំ២០១៦។
សង្ឈជនជាតិចិនខាងលើ ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៏ ដើម្បីបន្តនិតិវិធី៕
មតិយោបល់