ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ពន្ធ័ករណីកាច់កម៉ូតូ

ភ្នំពេញ: កម្លាំងសមត្ថកិច្ចនគរបាល ខណ្ឌដង្កោបានជិះម៉ូតូល្បាត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ ដល់ចំណុចផ្លូវបេតុង ក្បែររបងសាលា កសិកម្មចំការដូង ស្ថិតនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល១២និង៤០នាទី ឃាត់ខ្លួនបាន ជនសង្ស័យចំនួន០២នាក់ ទី១.ឈ្មោះ ពៅ សុភាព ភេតប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២.ឈ្មោះ រ៉ន ម៉េងឡុង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលក្រុងតាខ្មៅ ខេត្តកណ្តាល រួម និងវត្ថុតាងសោរកាច់កម៉ូតូចំនួន០១ យកមកធ្វើការសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌ ដង្កោតាមនីតិវិធីច្បាប់។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានសារភាពប្រាប់ សមត្ថកិច្ចយើង អំពីកន្លែងបក្ខពួករបស់គេដែលជាអ្នកទទួលទិញម៉ូតូ ហើយថ្ងៃខែឆ្នាំដដែល វេលាម៉ោងប្រហែល៨ សមត្ថកិច្ចយើងក៏បានធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ជនសង្ស័យចំនួន០៣នាក់ទៀត ទី១.ឈ្មោះ យ៉ន សុភាព ហៅ ង៉ុយ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ (ជាអ្នកទទួលទិញម៉ូតូ) ទី២.ឈ្មោះ ហួត សីហា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី៣.ឈ្មោះ ស សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ (ពីរនាក់នេះស្ថិតនៅក្នុងវង់ប្រតិបត្តិការ) រួមនិងវត្ថុតាង៖ ទី១.ម៉ូតូម៉ាកវ៉េវ អាល់ហ្វា ពណ៌ស្លាបកំភេន ពាក់ស្លាកលេខ មានលេខតួ RLHHC09047 Y35 0627មានលេខម៉ាស៊ីន HC09E-5450760 ចំនួន០១គ្រឿង ទី២.ម៉ូតូម៉ាកសេ១០០កូរ៉េពណ៌ក្រហម គ្មានស្លាកលេខ និងលេខតួលេខម៉ាស៊ីន (ម៉ូតូចាស់) ទី៣.ម៉ាស៊ីនបូមទឹក ចំនួន០១គ្រឿង ត្រង់ចំណុចផ្ទះជួលភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាល ខណ្ឌដង្កោតាមនីតិវិធីច្បាប់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាង សំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

photo_2016-05-13_12-11-04 photo_2016-05-13_12-11-05 photo_2016-05-13_12-11-05 (2) photo_2016-05-13_12-11-03

មតិយោបល់