កណ្តាល: ស្ត្រីនិងកូនតូចៗស្រី២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល ធ្វើការឃាត់ខ្លួនបញ្ជូនទៅឲ្យតុលាការ បន្ទាប់ពីបានចាប់បុរសជាប្តីដែលសង្ស័យថាជាអ្នកប្រព្រឹត្តបទល្មើសមិនបាន។
ហេតុការណ៍បង្រ្កាបបទល្មើសគ្រឿងញៀនរបស់កម្លាំងសម្ថតកិច្ចកងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាលបានធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ ខណៈដែលមុខសញ្ញាសង្សយ័២នាក់ប្តីប្រពន្ធ ត្រូវបានចាប់ខ្លួនពាក់ពន្ធ័នឹងបទល្មើសជួញដូរគ្រឿងញៀននៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ហើយសម្ថកិច្ចបានពន្លាតដែនដីនៅខេត្តព្រៃវែង។
ស្ត្រីមានកូនតូចមានឈ្មោះ សេង ស្រីណាក់ ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់នៅភូមិអណ្តូង ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
បើតាមការរៀបរាប់របស់ស្ត្រី ឈ្មោះ សេង ស្រីណាក់ ដែលកងសម្ថតកិច្ចកងរាជអាវុធហត្ថបញ្ជូនមកសាលាដំបូងខេត្តកណ្តាល នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ ២០១៧ គាត់កំពុងនៅផ្ទះជាមួយប្តី ស្រាប់តែមានកម្លាំងប៉េអឹមមកព័ទ្ធផ្ទះគាត់ ពេលនោះប្តីគាត់ក៏រត់ចេញបាត់ពីផ្ទះ បន្ទាប់មកក្រុមសម្ថតកិច្ចក៏ឆែកឆេផ្ទះគាត់និងចាប់ខ្លួនគាត់តែម្តង។ ស្ត្រីខាងលើបន្តទៀតថា គាត់មិនបានប្រព្រឹត្តការជួញដូរគ្រឿងញៀនទេ តែប្តីរបស់គាត់ធ្លាប់ប្រើប្រាស់ហើយគាត់ក៏បានហាមប្រាមប្តីរបស់គាត់ដែរ។
ស្រ្តីខាងលើបានសំណូមពរដល់ស្ថាប័នតុលាការឲ្យជួយដោះស្រាយជូនគាត់ឲ្យបានត្រលប់ទៅផ្ទះវិញបានរស់នៅចិញ្ចឹមបីបាច់កូនតូចៗ២នាក់ ដែលម្នាក់មានអាយុ៨ខែ និងម្នាក់ទៀតមានអាយុ៤ឆ្នាំ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ កម្លាំងអាវុធហត្ថស្រុកខ្សាច់កណ្តាល បានធ្វើការបង្រ្កាបបទល្មើសគ្រឿងញៀន នៅភូមិកំពុងចំលង ឃុំកំពុងចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយឃាត់ខ្លួនបានជនសង្ស័យ២នាក់ប្តីនិងប្រពន្ធ។
ជនសង្ស័យទាំង២នាក់នោះ ប្តីមានឈ្មោះ ណុំ ពន្លក អាយុ ២៦ឆ្នាំ និងប្រពន្ធ ឈ្មោះ ខន សេង អាយុ២៩ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ ដោយបានដកហូតបានថ្នាំញៀនមួយចំនួន។
តាមប្រភពបានបញ្ជាក់ថា កម្លាំងអាវុធហត្ថស្រុកខ្សាច់កណ្តាល បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ណុំ ពន្លក សម្ថតកិច្ចក៏បានធ្វើការពន្លាតដែនដី ទៅតាមមុខសញ្ញាសង្ស័យម្នាក់ទៀតនៅស្រុកពារាំង ខេត្តព្រៃវែង។ មុខសញ្ញាសង្ស័យដែលត្រូវចាប់ខ្លួននោះគឺឈ្មោះ គង់ ព្រេងវាសនា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅនៅភូមិអណ្តូង ឃុំមេសប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង។
ប្រភពបញ្ជាក់ទៀតថា សម្ថតកិច្ចកម្លាំងរាជអាវុធហត្ថ ពេលទៅដល់ផ្ទះមុខសញ្ញាក៏ធ្វើការឡោមព្ធទ័ ហើយជនសង្ស័យដឹងខ្លួនមុនក៏រត់គេចខ្លួនបាត់ ពេលនោះសម្ថតកិច្ចបានធ្វើការឆែកឆេរផ្ទះ ហើយក៏បានរកឃើញមានថ្នាំញៀនចំនួនមួយកញ្ចប់ បន្ទាប់ក៏ចាប់ឃាត់ខ្លួនស្ត្រីជាប្រពន្ធរបស់ជនសង្ស័យនាំមកកាន់ទីបញ្ជាការប៉េអឹមតែម្តង។ ស្ត្រីដែលត្រូវបានកងសម្ថតកិច្ចរាជអាវុធហត្ថចាប់ឃាត់ខ្លួននោះឈ្មោះសេង ស្រីណាក់ អាយុ២៩ឆ្នាំ មានកូនប្រុសស្រី២នាក់ មានអាយុ៨ខែ និងម្នាក់ទៀតអាយុ៤ឆ្នាំ។
ការបង្ក្រាបនេះដែរធ្វើឲ្យពលរដ្ឋដែលឃើញហេតុការណ៍និងដឹងរឿងរ៉ាវខាងលើដាក់ជាចម្ងល់ថា មុខសញ្ញាសង្ស័យគឺប្តីជាអ្នកប្រព្រឹត្តបានរត់គេចខ្លួនបាត់ ឯប្រពន្ធកំពុងនៅបំបៅកូនមិនដឹងរឿងរ៉ាវអ្វីសោះ បែរជាមកជាប់ខ្នោះជំនួសប្តីទៅវិញ ហើយរឿងដែលគួរឲ្យអាសូរនោះគឺក្មេងតូចៗ២នាក់ បើសិនជាម្តាយត្រូវតុលាការចោទប្រកាន់ដាក់គុកមែន តើវាសនាក្មេង២នាក់នោះនឹងទៅជាយ៉ាងណា?៕
https://youtu.be/hwmcSAyNhyg
មតិយោបល់