ភ្នំពេញៈ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២១និង១៥នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីអំពើលួច (លួចយកទំនិញក្នុងផ្សារម៉ាក្រូ) ស្ថិតត្រង់ចំណុចក្នុងផ្សារម៉ាក្រូ ផ្លូវ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បង្កឡើងដោយជនសង្ស័យម្នាក់ មធ្យោបាយថ្មើរជើង។
ជនសង្ស័យឈ្មោះ មឿង ម៉ារី ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (ខ្លួនមានសារធាតុញៀន) ។
ជនរងគ្រោះឈ្មោះ ហ៊ាង វាសនា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកផ្សារម៉ាក្រូ ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សម្ភារះបាត់បង់៖ គ្មាន ។
សម្ភារៈបន្សល់ទុក៖
-កន្សែងពោះគោចំនួន០៣
-ម្សៅទឹកដោះគោចំនួន០២កំប៉ុង
-បង្គាគ្រៀមចំនួន០១ប្រអប់
-សាប៊ូកក់សក់ចំនួន០១ប្រអប់
-ផ្លែត្របែក០១ផ្លែ
-ក្រូចថ្លុង០១កញ្ចប់
-ផ្សិតគ្រៀម០៥កញ្ចប់
-ម្រេចគ្រាប់០១កញ្ចប់ (ប្រគល់ឲ្យជនរងគ្រោះវិញ) ។
ដំណើររឿង ៖ មុនពេលកើតហេតុ ជនសង្ស័យបានចូលក្នុងផ្សារទមនើបម៉ាក្រូ យកសម្ភារៈខាងលើក្នុងរទៈ រួចបានយកផ្លែត្របែក ផ្លែស្វាយ និងផ្នែក្រូចថ្លុង មកគិតលុយ បន្ទាប់មកជនសង្ស័យ បានយកសម្ភារៈផ្សេងទៀត ដែលមានគិតលុយនៅក្នុងរទេសរុញបម្រុងគេចខ្លួន តែត្រូវជនរងគ្រោះឃើញឃាត់ឲ្យឈប់ធ្វើការត្រួតពិនិត្យ រកឃើញកន្សែងពោះគោចំនួន០៣ , ម្សៅទឹកដោះគោចំនួន០២កំប៉ុង , បង្គាគ្រៀមចំនួន០១ប្រអប់ , សាប៊ូកក់សក់ចំនួន០១ប្រអប់ , ផ្សិតគ្រៀម០៥កញ្ចប់ , ម្រេចគ្រាប់០១កញ្ចប់មិនទាន់គិតលុយ ទើបជនរងគ្រោះឃាត់ខ្លួនជនសង្ស័យប្រគល់ឲ្យប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែម្តង ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់