ព័ត៌មានជាតិ

Update: ការពិតយុវជនម្នាក់នៅស្រុកស្អាង ចងកសម្លាប់ខ្លួនដោយសារបែកថ្នាំ

កណ្តាល: ភ្នាក់ងារ Post News បានឲ្យដឹងថា យុវជនម្នាក់បានគិតខ្លី បន្ទាប់ពីមកបេះស្វាយជាមួយឪពុក រួចញ៉ាំបាយជុំគ្នាជាមួយគ្រួសារ ស្រាប់តែភ្លឺឡើងបានអ្នកធ្វើស្ពាននៅក្បែរនោះឃើញជនរងគ្រោះចងករសម្លាប់ខ្លួនរួចទៅហើយ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៦ និង២០នាទី ថ្ងៃទៅ២២ខែមីនាឆ្នាំ២០១៧ នៅចំណុចនៅក្នុងផ្ទះឈ្មោះលិន វ៉េត្រូវជាឪពូកមា ស្ថិតនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

បើតាមនគរបាលបានប្រាប់អោយដឹងថាជនរងគ្រោះមានឈ្មោះប៉ុង សាន់ ភេទប្រុស អាយុ១៩ឆ្មាំ ជនជាតិខ្មែរ មុខរបរជាកសិករ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល។

បើតាមលោកសេង សុជាតិ ជាអធិការនគរបាលស្រុកស្អាងបានអោយដឹងថា កាលពីថ្ងៃទី២១/០៣/២០១៧/វេលាម៉ោង៧-០០នាទីព្រឹកជនរងគ្រោះនឹងឪពុកបានទៅស៊ីឈ្នួលបេះផ្លែស្វាយរហូតដល់ម៉ោង៦ល្ងាចទើបត្រឡប់មកផ្ទះ ញាំបាយជុំគ្នារួចហើយជនរងគ្រោះក៏បានចេញពីផ្ទះពុំដឹងទៅទីណា លុះដល់ភ្លឺឡើងបានអ្នកធ្វើស្ពាននៅក្បែនោះឃើញផ្អើលឆោឡោ ក៏បានឮដល់ឪពុកម្ដាយតែម្ដង រួចរាយការណ៍អោយប៉ុស្តិ៍កោះខែល ។

ក្រោយមកសម្ថតកិច្ចប៉ុស្តិ៍ ជំនាញបច្ចេកទេស មេភូមិ និងក្រុមក្រុមប្រឹក្សាឃុំបានពិនិត្យលើសាកសព រួចរាល់ហើយពុំមានស្លាកស្នាមអ្វីគួរអោយកត់សំគាល់ឡើយ រួចក៏បានប្រគល់សព អោយក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ។

លោកអធិការបានបញ្ជាក់ថា៖ មូលហេតុដែលបណ្តាលអោយយុវជននោះចងករសម្លាប់ខ្លួនឯងនោះគឺដោយសារបែកថ្នាំ ដែលកន្លងមកយុវជននោះបានប្រើប្រាស់គ្រឿងញៀន៕

មតិយោបល់