ភ្នំពេញៈ មានករណី២ផ្សេងគ្នាកើតឡើងស្របពេលតែមួយ ដែលជនរងគ្រោះបានមកប៉ុស្តិ៍ស្ទឹងមានជ័យ ដើម្បីប្តឹងសមត្ថកិច្ចឲ្យជួយក្រោយពេលវាយតប់គ្នារវាងអ្នករត់ម៉ូតូឌុបដណ្តើមម៉ូយគ្នានៅ។
ហេតុការណ៍ឈ្លោះប្រកែកគ្នានេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃ២៤ ខែសីហា ឆ្នាំ២០១៧ នៅចំណុចមុខច្រមុះជ្រូកស្ទឹងមានជ័យ ផ្លូវមុន្នីរ៉េត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ណ ណាត ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្តឹងឈ្មោះ គា អាយុប្រហែលជា៣៧ឆ្នាំ មុខរត់ម៉ូតូឌុប ជាជនបង្កផ្តើមចេញពីការដណ្តើមម៉ូយគ្នា។
ប្រភពដដែលបានឲ្យដឹងទៀតថា ខណៈពេលដែលសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យកំពុងតែសរសេរពាក្យបណ្តឹងមិនទាន់ចប់សព្វគ្រប់ផង ស្រាប់តែមានខាងភាគីមួយគូរទៀតដឹកគ្នាមកប្តឹងសមត្ថកិច្ច ដោយមានអ្នកខ្លះបែកក្បាលហូរឈាម និងអ្នកខ្លះប៉ង់ស៊ីម៉ង់ក្បាល បង្កភាពរញេរញ៉ៃពេញប៉ុស្តិ៍ប៉ូលិសស្ទឹងមានជ័យ ដោយភាគីម្ខាងៗមកដាក់ពាក្យបណ្តឹងរកត្រូវរៀងៗខ្លួន ធ្វើឲ្យសមត្ថកិច្ចឈឺក្បាលទាំងព្រឹកតែម្តង៕
https://youtu.be/DTv6JNOpzNw
មតិយោបល់