ព័ត៌មានជាតិ

ស៊យហួស! ចុះមកទិញសាប៊ូសោះគាប់ជួនស្ទាវកំពុងវាយគ្នាត្រូវគេវាយត្រូវរបួសធ្ងន់

ភ្នំពេញ: បុរសម្នាក់ ស្នាក់នៅអាគារបុរីកីឡា ចុះមកខាងក្រោម តូបចាប់ហ៊ួយទិញសាប៊ូ ស្រាប់តែមានក្រុមក្មេងស្ទាវពីក្រុមបើកឆាកប្រយុទ្ធគ្នា ប្រដាប់ដោយដបស្រានិងដំបងដែកទីប វាយនិងគប់គ្នាទៅវិញទៅមក ក៏ត្រូវបុរសដែលកំពុងតែទិញស៊ាប៊ូរងរបួសយ៉ាងធ្ងន់ធ្ងរ ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង២ និង៣០នាទី កណ្ដាលអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមការអះអាងរបស់ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យភ្នាក់ងារ Post Newsដឹងថា មុនពេលកើតហេតុ មានយុវជន២ក្រុម ប្រដាប់ដោយដប និងដំបងទីបដែក បើកឆាកប្រយុទ្ធគ្នាទៅវិញទៅមក ខណ:នោះក៏បានគុបដបទៅត្រូវបុរសម្នាក់ ដែលបានចុះមកពីលើផ្ទះមកទិញសាប៊ូ នៅតូបចាប់ហ៊ួយកន្លែងកើតហេតុ បណ្ដាលឲ្យជនរងគ្រោះត្រូវរបួសជើងខាងឆ្វេង ហូរឈាម ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយពេលកើតហេតុ ជនបង្កទាំង២ក្រុម បានរត់គេចខ្លួនបាត់ស្រមោល។ ចំណែកជនរងគ្រោះបានតែត្រឹមបញ្ចូនទៅមន្ទីរពេទ្យព្យាបាលរបួសតែប៉ុណ្ណោះ៕

មតិយោបល់