ព័ត៌មានជាតិ

អ្នកលក់ខ្យង និងអ្នករើសអេតចាយ ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

មណ្ឌលគិរី: នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៩និង១០នាទី កម្លាំងអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ។

ជនសង្ស័យរួមមាន៖
១.ឈ្មោះ ខា សារី ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចាម មុខរបរលក់ខ្យង រស់នៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។
២.ឈ្មោះ ឆែម ចាន់ ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ រស់នៅឃុំភ្នំដិន ស្រុកគិរីវង់ ខេត្តតាកែវ។

ករណីនេះកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុង កំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដើម្បីចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់