ព័ត៌មានជាតិ

នាំអំណោយអនុសាខាកាកបាទក្រហមខណ្ឌមានជ័យចែកជូនគ្រួសារទីទាល់ក្រ

ភ្នំពេញៈ ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦វេលាម៉ោង៨:៣០នាទីព្រឹក ដឹកនាំដោយ លោក ពេជ្រ កែវមុនី ប្រធានកិត្តិយសគណៈកម្មាធិការអនុសាខា និងលោកសេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យបានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ទៅផ្តល់ជូនគ្រួសារ ស្ត្រីមេម៉ាយ មានជីវភាពខ្វះខាតមុខរបរជាកម្មការនីរោងចក្រ មានកូនក្នុងបន្ទុកចំនួន១នាក់ ស្នាក់នៅផ្ទះជួលលេខ៦F ស្ថិតនៅក្រុមទី៥ ភូមិដំណក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកប្រធានគណៈកម្មាធិការអនុសាខា បានសម្តែងនូវការអាណិតអាសូរជាពន់ពេក និងសូមឲ្យក្មួយស្រីកុំអស់សង្ឃឹម  ជាពិសេសកាកបាទក្រហមកម្ពុជា ដឹកនាំដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចប្រធានតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ ដោយមិនប្រកាន់ និន្នាការ ពូជសាសន៍ ពណ៌សំបុរ សាសនាអ្វីឡើយ។ អំណោយមនុស្សធម៌ដែលនាំយកមកផ្ដល់ជូនរួមមាន៖ សម្ភារៈប្រើប្រាស់ផ្ទះបាយមួយចំនួនអង្ករ៣០គីឡូក្រាម, ឃីត១កញ្ចប់, ( មុង ភួយ ក្រមា ) ត្រីខ១យួរ, មី១កេស, ទឹកបរិសុទ្ធឱរ៉ាល់១កេស ទឹកក្រូច២កេស, ទឹកត្រី១យួរ, និងថវិការបានមកពីសប្បុរជនចំនួន១៥ម៉ឺនរៀល៕

photo_2016-05-15_09-35-27 photo_2016-05-15_09-35-30 photo_2016-05-15_09-35-29 photo_2016-05-15_09-35-28

មតិយោបល់