ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រាសាទតាព្រហ្ម សាកលវិទ្យាល័យ ដ៏ធំនៃចក្រភពខ្មែរ នារជ្ជកាល ព្រះបាទជ័យវរ្ម័ន ទី៧

សៀមរាប:ប្រាសាទតាព្រហ្ម កសាងឡើង នៅពាក់កណ្តាល សតវត្សរ៍ទី១២ ក្នុងកំឡុងគ្រឹស្ករាជ ឆ្នាំ១១៨៦ ក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័ន ទី៧។ ប្រាសាទនេះ កសាង ដើម្បីឧទ្ទិសថ្វាយ លទ្ធិព្រះពុទ្ធសាសនា មហាយាន។

តាមប្រភពសិលាចារិក បានឲ្យដឹងថា ប្រាសាទនេះ ជាទីអារ៉ាមសាសនាផង និងជាសាកលវិទ្យាល័យ ផ្នែកវិទ្យាសាស្ត្រ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ ព្រះនាងឥន្ទ្រទេវី ហើយដែលមានឈ្មោះហៅថា រាជ្យវិហារ។ ប្រាសាទតាព្រហ្ម កសាងឡើងពីថ្មភក់ និងថ្មបាយក្រៀម មានកំពែង ៥ជាន់ និងមានប្រាង្គប្រាសាទ ចំនួន ៣៩។ កំពែង ផ្នែកខាងក្រៅរបស់ប្រាសាទនេះ មានប្រវែងទទឹង ៧០០ម៉ែត្រ និងបណ្តោយ ១០០០ម៉ែត្រ។

នៅក្នុងប្រាសាទ ដ៏ធំនេះ ព្រះបាទជ័យវរ្ម័ន ទី៧ ទ្រង់កសាងព្រះបរមរូប ព្រះវររាជជនី ជាមាតា តំណានាងប្រាជ្ញាបារមីតា ព្រមទាំងព្រះរូប នៃព្រះរាជគ្រូរបស់ ព្រះអង្គ ព្រមទាំងរូបផ្សេងៗទៀត ចំនួន ២៦០រូប។ ប្រាសាទនេះ មានកំពែង ៥ជាន់ និងក្លោងទ្វារចូល ទាំង ៤ទិស អំពីថ្មភក់ ហើយតភ្ជាប់គ្នា ដោយកំពែងថ្មបាយក្រៀម គោបុរៈទាំង ៤នេះ មានតែគោបុរៈខាងលិច មានលោកេស្វរៈនៅល្អ គួរគយគន់។

សំណង់ទាំងអស់ ស្ថិតនៅត្រឹមកំពែង ទី៤ មានប្រាង្គចំនួន ៣៩កំពូល មានរូបចម្លាក់ភ្ជាប់ជញ្ជាំង និងរូបផ្សេងៗ ចំនួន ៣៣២រូប បាត់ក្បាលអស់ ៧៦រូប គួរឱ្យសោកស្តាយបំផុត៕

photo_2016-05-14_23-45-00 photo_2016-05-14_23-45-03 photo_2016-05-14_23-45-07 photo_2016-05-14_23-45-10 photo_2016-05-14_23-45-12 photo_2016-05-14_23-45-15 photo_2016-05-14_23-45-21 photo_2016-05-14_23-45-25 photo_2016-05-14_23-45-28

មតិយោបល់