ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូលឿនទៅបុកស្ពានជោគជ័យសន្លប់ឈឹង!

បន្ទាយមានជ័យ: លោកមេប៉ុស្ត៍អូរបីជាន់ បានប្រាប់Post Newsថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់ជិះម៉ូតូមិនប្រយត្ន័ ទៅបុកស្ពានជោគជ័យ បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៧និង៤៥នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧ ស្ថិតនៅចំណុចឃុំអូរបីជាន់ ស្រុកអូរជ្រៅ បន្ទាយមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថាជនរងគ្រោះខាងលើនេះមានឈ្មោះ សុទ្ធ សុជឿន ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅក្នុងភូមិកើតហេតុខាងលើ រងរបួសរបកស្បែកមុខ សន្លប់បាត់ស្មារតីត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពផងដែរ៕

មតិយោបល់