ព័ត៌មានជាតិ

៣ខណ្ឌក្នុងរាជធានីភ្នំពេញ ម៉ោង៨យប់ទើបមានភ្លើងប្រើវិញ!

ភ្នំពេញ: យោងតាមអគ្គិសនីកម្ពុជា បានឲ្យដឹងថា មានការដាច់ចរន្តអគ្គិសនីនៅអនុស្ថានីយទី៥ (GS5-F4) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (1) ភូមិត្រពាំងមៀន ភូមិត្រពាំងជើង ស្រុក ភូមិជាងទង និងភូមិព្រៃខ្លា សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ (2)ភូមិម្លូផ្អែម ភូមិម្លប់ពោធិ៍ ភូមិកប់ស្រូវធំ ភូមិកប់ស្រូវតូច និងភូមិអណ្តូងថ្មី សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ (3)ភូមិសាក់ប្រយុទ្ធ និងភូមិស្រែជះ សង្កាត់ស្នោរ។ (4)ភូមិអណ្តូងតាអន និងភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មូលហេតុ ដោយសារមានកំហូចបរិក្ខារអគ្គិសនី (LBS) និងខ្សែបណ្ដាញតង់ស្យុងមធ្យម(MV) ហើយពេលនេះក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង៨យប់៕

មតិយោបល់