ភ្នំពេញៈ បុរសម្នាក់ សុំលុយប្រពន្ធ៥០ម៉ឺនរៀល មករកការងារនៅភ្នំពេញ បែរជាមកសង្ងំជក់ថ្នាំញៀននៅវត្តស្ទឹងមានជយ័ ពេលអស់លុយដើរចូលក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជយ័ ឲ្យជួយនាំខ្លួនទៅមណ្ឌលកែប្រែ លោក ឯម ភារី នាយប៉ុស្តិ៍ស្តីទី ភ្ញាក់ព្រឺតដាច់ផ្ងារពីលើកៅអីទាំងព្រឹក។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៧ នៅក្នុងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បុរសដែលចូលមកសុំឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័ ឲ្យបញ្ជូនរូបគេទៅមណ្ឌលកែប្រែខាងលើនេះមានឈ្មោះ អ៊ាត អ៊ន អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅភូមិរំចេក ឃុំរំចេក ស្រុកពាមជរ័ ខេត្តព្រៃវែង។
នៅចំពោះមុខសមត្ថកិច្ចនិងក្រុមអ្នកសារព័ត៌មានបុរសខាងលើនេះ បានប្រាប់ថា រូបគេបានសុំលុយប្រពន្ឌចំនួន៥០ម៉ឺនរៀល ដើម្បីមករកការងារធ្វើនៅភ្នំពេញហើយមកស្នាក់នៅវត្តស្ទឹងមានជយ័ ជាមួយលោកដែលស្គាល់គ្នាកាលរូបគេធ្លាប់បួសជាសង្ឃរយៈពេល៣ថ្ងៃ។ ហើយក៏បានស្គាល់គ្នាជាមួយក្រុមប្រើប្រាស់គ្រឿងញៀននៅខាងក្រោយវត្ត ក៏បបួលរូបគេជក់អស់លុយក្នុងខ្លួន ទើបរូបគេសម្រេចចិត្តដើរទៅប៉ុស្តិ៍ស្ទឹងមានជយ័ ជួយនាំរូបគេទៅមណ្ឌលកែប្រែដើម្បីឲ្យខ្លួនក្លាយជាមនុស្សល្អក្នុងសង្គមវិញផង៕
https://youtu.be/9JEEsIxh2Ew
មតិយោបល់